NCDM និង WFP បន្តសហការគ្រប់គ្រងវិបត្តិពីគ្រោះមហន្តរាយ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៃអង្គការសហប្រជាជាតិកាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងភាពជាដៃគូស្តីពីការអនុវត្តរួមគ្នាសម្រាប់ការគ្រប់គ្រងវិបត្តិ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជារយៈពេល ៥ ឆ្នាំ (២០១៩-២០២៣) បន្តទៀត បន្ទាប់ពីបានសហការគ្នាកន្លងមក។ href='https://opendevelopmentcambodia.net/km/news/un-world-food-programme-helps-kingdom-in-disaster-management/ ' class='cambodia-color'>...
វ៉ន ដារ៉ា
https://bit.ly/2OAiR3W
រាជរដ្ឋាភិបាលនឹងបោះបង់ចោលរបប បង់ពន្ធម៉ៅការ
ក្នុងការផ្លាស់ប្តូរដ៏សំខាន់សម្រាប់ប្រព័ន្ធពន្ធដាររបស់កម្ពុជា រដ្ឋាភិបាលនឹងលុបចោលរបបពន្ធម៉ៅការដែលត្រូវបានគ្រប់គ្រងតិចតួច និងដាក់បញ្ចូលក្រុមហ៊ុនអាជីវកម្មទាំងអស់នៅក្នុងកម្ពុជាឲ្យស្ថិតក្រោមរបបពន្ធពិតផ្លូវការ។ នេះបើតាមសេចក្ដីព្រាងច្បាប់ href='https://opendevelopmentcambodia.net/km/news/government-to-revamp-porous-tax-code/ ' class='cambodia-color'>...
Ananth Baliga
http://bit.ly/1NGE2fv
យីហោប្រណីតនៅអ៊ីអនជំនួសដោយទំនិញតម្លៃសមរម្យ
ការសម្រុកចូលមកលេងផ្សារទំនើបអ៊ីអនរបស់គ្រួសារកម្ពុជាជាច្រើនក្នុងអំឡុងពេលថ្ងៃសម្រាកពិធីបុណ្យអុំទូកបញ្ជាក់ច្បាស់ថា ទីផ្សារទំនើបរបស់ទីក្រុងភ្នំពេញបានកំណត់ទីតាំងខ្លួនប្រកបដោយជោគជ័យ។ផ្សារទំនើបអ៊ីអនបានក្លាយជាទីកន្លែងទាក់ទាញសម្រាប់ប្រជាជនថ្នាក់ href='https://opendevelopmentcambodia.net/km/news/shift-in-aeon-tenant-mix-as-high-end-brands-replaced-by-cheaper-options/ ' class='cambodia-color'>...
Ayanna Runcie
http://bit.ly/1PVrv9P
ហ៊ុន សែន ទិតៀនយ៉ាងខ្លាំងលើសកម្មជនប្រឆាំងទំនប់វារីអគ្គិសនី
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅសកម្មជនបរិស្ថាន ដែលជំទាស់នឹងការសាងសង់ទំនប់វារីអគ្គិសនី នៅក្នុងប្រទេសកម្ពុជា ថា “ហួសហេតុ” ដោយទទូចថា ការអភិវឌ្ឍនេះ នឹងផ្តល់ជាប្រយោជន៍ដល់មនុស្សរាប់លាននាក់។ការថ្លែង href='https://opendevelopmentcambodia.net/km/news/hun-sen-slams-activists-opposing-hydropower-dams/ ' class='cambodia-color'>...
ហ៊ុល រស្មី
http://www.voacambodia.com/content/hun-sen-slams-activists-opposing-hydropower-dams/3117183.html
លោកនាយករដ្ឋមន្ត្រីចេញបញ្ជាឲ្យអភិបាលខេត្តត្បូងឃ្មុំ តាមចាប់មេខ្លោងជួញដូរ និងកាប់ព្រៃឈើ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ កន្លងទៅបានបញ្ជាឲ្យលោក ប្រាជ្ញ ចាន់ អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការលប់បំបាត់រាល់សកម្មភាពកាប់ឈើ ការដឹកឈើខុសច្បាប់នៅខេត្តត្បូងឃ្មុំ និងចាប់មេខ្លោងធំ ដែលនៅពីក្រោយការជួញដូរ និងកាប់ឈើប្រណិត។ បទបញ្ជានេះ ត្រូវបានប្រកាសឡើងក្នុងពេលលោកបានជួបជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តត្បូងឃ្មុំ នេះបើយោងតាមគេហទំព័របណ្ដាញទំនាក់ទំនងសង្គម Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសពីលទ្ធផល ក្រោយកិច្ចជំនួប។ លោកបានសរសេរបន្ថែមថា ក្នុងកិច្ចជំនួប លោកបានសង្កត់ធ្ងន់លើការបញ្ឈប់ការកាប់ព្រៃឈើខុសច្បាប់ទាំងស្រុងនៅក្នុងខេត្តត្បូងឃ្មុំ នេះ។ លោកបានបញ្ជាទៅលោកអភិបាលខេត្តជាអ្នកទទួលខុសត្រូវ និងបញ្ជាផ្ទាល់ទៅកម្លាំងទាំង ៣ប្រភេទមាន ប៉ូលិស ប៉េអិម និងទាហានខេត្ត ត្រូវអនុវត្តការងារនេះឲ្យបានដាច់ខាត។ href='https://opendevelopmentcambodia.net/km/news/pm-tries-again-on-deforestation/ ' class='cambodia-color'>...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2bHAQnP
ក្រសួងសេដ្ឋកិច្ច ស្នើក្រសួងមហាផ្ទៃ ឲ្យរថយន្តស្លាកលេខ ន.ប បង់ពន្ធ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើទៅក្រសួងមហាផ្ទៃ ណែនាំដល់ម្ចាស់ ឬអ្នកកាន់កាប់រថយន្តពាក់ស្លាកលេខនគរបាល ឬ ន.ប. ដែលគ្មានពន្ធ ទៅបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករតាមបទប្បញ្ញត្តិជាធរមាន ឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នេះ។ យោងតាមលិខិតមួយច្បាប់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១ ខែកញ្ញា បានលើកឡើងថា កន្លងមក ក្រសួងសេដ្ឋកិច្ច បានណែនាំដល់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ឲ្យផ្អាកចាប់រថយន្តពាក់ស្លាកលេខ ន.ប. នៅតាមទីសាធារណៈជាបណ្ដោះអាសន្ន ដោយគ្រាន់តែអនុវត្តនីតិវិធីសួរនាំម្ចាស់រថយន្ត ន.ប. ដែលសង្ស័យមួយចំនួន ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជីសារពើភណ្ឌទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធរបស់ក្រសួង។ href='https://opendevelopmentcambodia.net/km/news/police-asked-to-pay-vehicle-tax/ ' class='cambodia-color'>...
ប៉ិច សុធារី
http://bit.ly/2cfGBJM
រដ្ឋមន្ត្រីប្រាប់ UN ថា ការឲ្យប្រកាន់តាម ’លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ’ មិនសមហេតុសមផល
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយការពាររដ្ឋាភិបាលចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ ដោយលើកឡើងថា គណបក្សកាន់អំណាចត្រូវបានគេតម្រូវឲ្យប្រកាន់តាម “លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ” ដោយមិនសមហេតុសមផល ខណៈគណបក្សប្រឆាំង “កំពុងប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ”។ ពេលថ្លែងសុន្ទរកថាដ៏សំខាន់លើកដំបូងទៅកាន់អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរូបនេះគឺជាមន្ត្រីរដ្ឋាភិបាលចុងក្រោយបំផុតដែលវាយបកលើការអះអាងដែលថា គណបក្សប្រជាជនកម្ពុជាកំពុងព្យាយាមបំបាក់គណបក្សប្រឆាំង និងអ្នករិះគន់ផ្សេងៗទៀតមុនការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨។ href='https://opendevelopmentcambodia.net/km/news/minister-tells-un-perfect-democracy-not-realistic/ ' class='cambodia-color'>...
ខូលីន ម៉ីយន៍
http://www.cambodiadailykhmer.com/34483
តារាងពេលវេលាសម្រាប់ទស្សនាប្រាសាទអង្គរវត្តចាប់ពី ខែមករា ឆ្នាំ២០១៦
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ AKP បានឲ្យដឹងថា អាជ្ញាធរសម្រាប់ការការពារនិងគ្រប់គ្រងតំបន់អង្គរនិងសៀមរាប (អាជ្ញាធរអប្សរា) បានកំណត់តារាងពេលវេលាសម្រាប់ការទស្សនារបស់ភ្ញៀវទេសចរ នៅឧទ្យានបុរាណអង្គរ។នៅក្នុងសេចក្តីប្រកាសចេញកាលពីចុងខែតុលា href='https://opendevelopmentcambodia.net/km/news/time-schedule-for-visit-of-angkor-temples-from-january-2016/ ' class='cambodia-color'>...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/time-schedule-for-visit-of-angkor-temples-from-january-2016-9056
តំបន់ជ្រោយចង្វារកាន់តែទទួលបានការអភិវឌ្ឍខ្លាំង
វឌ្ឍន៍ខាងលិចមិនភ្លេចខាងកើតជ្រោយចង្វារល្អឆើតអើតភក្ត្រប៉ប្រិម។ នេះជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងលើកទ្បើងជារឿយៗកាលពី ១ ទសវត្សរ៍មុនដែលពេលនោះតំបន់ជ្រោយចង្វារមិនទាន់ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគនៅ href='https://opendevelopmentcambodia.net/km/news/bridging-the-gap-between-investment-and-accessibility-in-chroy-changvar/ ' class='cambodia-color'>...
ស៊ីវ ម៉េង
http://bit.ly/1J66siH
ក្រុមហ៊ុនឥណ្ឌានឹងទទួលបានអាជ្ញាប័ណ្ណជីករ៉ែក្រោមដីដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា
ក្រសួងរ៉ែ និងថាមពល គ្រោងនឹងចេញអាជ្ញាប័ណ្ណជីករ៉ែក្រោមដីទ្រង់ទ្រាយពាណិជ្ជកម្មដំបូងគេបង្អស់នៅក្នុងប្រទេសឱ្យទៅក្រុមហ៊ុន មេ៉ស្កូ ហ្គូល (Mesco Gold) របស់ឥណ្ឌា ក្នុងរយៈពេល២សប្ដាហ៍ទៀត ទោះបីជាមានការប្រឆាំងជំទាស់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួនពីរ ដែលមានការព្រួយបារម្ភអំពីសំណង និងការខូចខាតដល់បរិស្ថានយ៉ាងណាក្ដី។ លោក ហាស់ សាម៉ា (Harsh Sharma) នាយកផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Mesco Gold ដែលជាបុត្រសម្ព័ន្ធនៅកម្ពុជារបស់ក្រុមហ៊ុន ម៉េស្កូ ស្ទីល (Mesco Steel) បានមានប្រសាសន៍ថា ក្រុមហ៊ុននេះគ្រោងបើកការដ្ឋានលើដីសម្បទានរបស់ខ្លួនក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរីរយៈពេលប្រហែល៦សប្ដាហ៍ទៀត។ href='https://opendevelopmentcambodia.net/km/news/indian-mining-firm-prepares-to-dig-deep-in-ratanakiri/ ' class='cambodia-color'>...
កង សុធា និង AISHA DOWN
http://www.cambodiadailykhmer.com/34021
លោក ហ៊ុន សែន សង្ឃឹមថា នឹងគ្មានការតវ៉ាក្រោយពេលបោះឆ្នោត
ការចុះឈ្មោះបោះឆ្នោតដែលមានរយៈពេល៣ខែបានចាប់ផ្ដើមកាលពីម្សិលមិញ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីចុះឈ្មោះនៅសាលាសង្កាត់ក្នុងមូលដ្ឋានរបស់លោកថា លោកសង្ឃឹមថា ការចុះឈ្មោះបោះឆ្នោតថ្មីនេះនឹងបញ្ចប់ការតវ៉ាក្រោយការបោះឆ្នោត។ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានបដិសេធមិនព្រមទទួលយកអាសនៈសភារបស់ខ្លួនអស់រយៈពេលជិត១ឆ្នាំ ដោយអះអាងថា មាន”ភាពមិនប្រក្រតី” គ្រប់កន្លែងដែលគាំទ្រប្រយោជន៍គណបក្សប្រជាជនកម្ពុជា ដោយសារមន្ត្រីរបស់គណបក្សនេះគ្របដណ្តប់លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ href='https://opendevelopmentcambodia.net/km/news/hun-sen-hopes-days-of-post-election-protests-are-finished/ ' class='cambodia-color'>...
ឃួន ណារិម និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/34013
អ្នកភូមិមានកំហឹង សម្រុកចូលតុលាការរំដោះតំណាង ត្រូវកាត់ទោសក្នុងវិវាទដីធ្លី
ក្រុមអ្នកភូមិប្រមាណ ១៥០ នាក់ដែលមានកំហឹងបានសម្រុកចូលទៅក្នុងតុលាការខេត្តរតនគិរីកាលពីរសៀលថ្ងៃម្សិលមិញដើម្បីរំដោះតំណាងរបស់ពួកគេ ៣ នាក់បន្ទាប់ពីត្រូវបានតុលាការបើកសវនាការជំនុំជម្រះហើយកាត់ទោសពួកគេឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ២ ឆ្នាំក្នុងសំណុំ href='https://opendevelopmentcambodia.net/km/news/villagers-destroy-gates-at-ratanakkiri-court/ ' class='cambodia-color'>...
ប៊ុត រស្មីគង្គា
http://bit.ly/1NrrNTz
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសារាចរ ស្ដីពីការថែរក្សាការពារបង្គោលព្រំដែនចាស់
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចេញសារាចរស្ដីពីការថែរក្សាការពារបង្គោលព្រំដែនចាស់បោះដោយគណៈកម្មការកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន នៅមុន និងក្រោយទសវត្សរ៍ឆ្នាំ១៨៧០ ដើម្បីចៀសវាងការបាត់បង់នូវមរតកប្រវត្តិសាស្ត្រ ដែលជាផ្នែកមួយនៃសាវតារជាតិខ្មែរ។ យោងទៅតាមសារាចរចុះថ្ងៃទី២០ ខែកញ្ញា ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ដើម្បីចៀសវាងការបាត់បង់នូវមរតកប្រវត្តិសាស្ត្រ ដែលជាផ្នែកមួយ នៃសាវតារជាតិខ្មែរ និងការសឹករេចរិល ដោយធម្មជាតិ និងដើម្បីថែរក្សាការពារ បង្គោលព្រំដែនចាស់ ដែលបោះដោយគណៈកម្មការកំណត់ព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន នៅមុននឹងក្រោយ ទសវត្សរ៍ឆ្នាំ១៨៧០ ឲ្យបានឋិតថេរគង់វង្ស។ href='https://opendevelopmentcambodia.net/km/news/pm-keep-old-border-posts/ ' class='cambodia-color'>...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2d2Vaz8
សមាជិកបក្សសង្គ្រោះជាតិ ៣ នាក់កំពុងស្នើសុំសិទ្ធិជ្រកកោននៅប្រទេសទី ៣
សមាជិកគណបក្សសង្គ្រោះជាតិ ៣ នាក់ បានរត់គេចខ្លួន តាមថៃ ទៅប្រទេសមួយទៀតក្នុងតំបន់អាស៊ី ហើយកំពុងស្នើសុំសិទិ្ធជ្រកកោននៅប្រទេសទី ៣ បន្ទាប់ពីត្រូវបានគេចោទប្រកាន់ពាក់ព័ន្ធនឹងរឿងក្តីឃុំខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។ នេះបើយោងតាមប្រភពមួយចំនួន។ href='https://opendevelopmentcambodia.net/km/news/cnrp-trio-seek-asylum/ ' class='cambodia-color'>...
Shaun Turton និង វង្ស សុខេង
http://bit.ly/1VPhQS8
ប្រជានេសាទបារម្ភពីកង្វះត្រីទឹកសាប ខណៈកម្ពស់ទឹកឆ្នាំនេះទាប
ប្រជានេសាទនៅតាមដងទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ បានសម្ដែងក្ដីព្រួយកង្វល់យ៉ាងខ្លាំងអំពីផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដោយសារការធ្លាក់ចុះនូវផលត្រីទឹកសាបក្នុងធម្មជាតិ ខណៈកម្ពស់ទឹកទន្លេនៅក្នុងឆ្នាំនេះ href='https://opendevelopmentcambodia.net/km/news/drought-spawns-fish-fears/ ' class='cambodia-color'>...
ឃុត សុភចរិយា
http://bit.ly/1VE4gPJ
រដ្ឋសភា បានដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានសភាហើយ
រដ្ឋសភាជាតិ ដែលមានតែសមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជា ៦៨ រូបរួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ បានធ្វើការកោះប្រជុំនាព្រឹកថ្ងៃសុក្រនេះនិងបានសម្រេចដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភាហើយដោយសម្លេងឯកច្ឆ័ន ៦៨ លើ ៦៨ ក្រោមច្បាប់រដ្ឋធម្មនុញ្ញ ៥០បូក href='https://opendevelopmentcambodia.net/km/news/sokha-still-in-crosshairs/ ' class='cambodia-color'>...
មាស សុខជា
http://bit.ly/1ixdMY1
បណ្តាញសហគមន៍ព្រៃឡង់បែកជាពីរក្រុម
ខណៈដែលសកម្មជនមកពីព្រៃឡង់ទទួលបានរង្វាន់អេក្វាទ័រ (Equator Prize) នៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទបណ្តាញមួយទៀតបានលេចចេញជារូបរាងនៅខេត្តកំពង់ធំដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអាជ្ញាធរមូលដ្ឋាន។បណ្តាញសហគមន៍ព្រៃឡង់ (PLFCN) ត្រូវបានលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំផ្តល់ថវិកា href='https://opendevelopmentcambodia.net/km/news/forest-patrols-duel-in-prey-lang/ ' class='cambodia-color'>...
Daniel Pye និង ផាក់ ស៊ាងលី
http://bit.ly/1NKOeyO
ការដំឡើងការប្រាក់ អាមេរិក មិនប៉ះពាល់កម្ពុជា
មួយថ្ងៃបន្ទាប់ពីធនាគារកណ្ដាលអាមេរិកបានបង្កើនអត្រាការប្រាក់ ដែលអាចមានផលប៉ះពាល់ដល់លំហូរចូលការវិនិយោគ និងធ្វើឲ្យបំណុលកាន់តែខ្ពស់ អ្នកជំនាញលើកឡើងថា កំណើនមូលដ្ឋានដ៏ខ្លាំងរបស់កម្ពុជានឹងជួយរក្សាលំហូរវិនិយោគ ហើយភាគច្រើនបំផុតនឹង href='https://opendevelopmentcambodia.net/km/news/kingdom-unfazed-by-fed-rate-hike/ ' class='cambodia-color'>...
Ananth Baliga
http://bit.ly/1IcCTMb
ក្រសួង រំឭកពីសុវត្ថិភាពអ្នកដំណើរ និងស្ត្រី មានផ្ទៃពោះ ពីជំងឺ Zika ផ្ទុះជាថ្មីនៅសង្ហបុរី
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយគិតត្រឹមថ្ងៃទី៣០ ខែសីហា វីរុស Zika ត្រូវបានរកឃើញកើនឡើងរហូតដល់ ៨២ករណី បន្ទាប់ពីការរាលដាលថ្មីចំនួន ២៦ករណី នៅក្នុងប្រទេសសិង្ហបុរី ដែលនាំឲ្យសហរដ្ឋអាមេរិក ប្រកាសអាសន្នដល់ប្រជាពលរដ្ឋរបស់ខ្លួន ពិសេសស្ត្រីមានផ្ទៃពោះ ចៀសវាងធ្វើដំណើរទៅកាន់ប្រទេសនោះ។ ចំណែកប្រទេសអូស្ត្រាលី តៃវ៉ាន់ និងកូរ៉េខាងត្បូង ក៏បានប្រកាសនូវការណែនាំដល់ពលរដ្ឋខ្លួនជាបន្តបន្ទាប់ផងដែរ។ យ៉ាងនេះក្តី រដ្ឋាភិបាលសិង្ហបុរី ក៏បានចេញសេចក្តីណែនាំឲ្យស្ត្រីមានផ្ទៃពោះ ទទួលសេវាពិនិត្យរកវីរុស Zika ដោយឥតគិតថ្លៃ បើសិនជាពួកគេមានរោគសញ្ញា ឬសង្ស័យឆ្លងមេរោគនេះ។ href='https://opendevelopmentcambodia.net/km/news/ministry-urges-caution-calm-over-zika/ ' class='cambodia-color'>...
តាំង វីដា
http://bit.ly/2bUtYmF
ក្រសួងរ៉ែ បំភ្លឺជាថ្មីបញ្ហានាំខ្សាច់ទៅសិង្ហបុរី ក្នុងលក្ខខ័ណ្ឌបច្ចេកទេស
ទោះជាក្រសួងរ៉ែនិងថាមពល បានពន្យល់បែបបច្ចេកទេសជាច្រើនដង ឆ្លើយតបនឹងការចោទប្រកាន់រកឃើញពីភាពមិនប្រក្រតីនៃបរិមាណ និងចំណូលក្នុងការនាំខ្សាច់ចេញទៅប្រទេសសិង្ហបុរី ក្តី ថ្នាក់ដឹកនាំគណៈកម្មការទី១០ នៃរដ្ឋសភា នៅតែយល់ថា ការបកស្រាយនោះ href='https://opendevelopmentcambodia.net/km/news/sand-export-figure-doubts-persist/ ' class='cambodia-color'>...
តាំង វីដា
http://bit.ly/2gPJhAF