រដ្ឋសភា បាន​ដក​លោក កឹម សុខា ចេញ​ពី​តំណែង​អនុប្រធាន​សភា​ហើយ

រដ្ឋសភា​ជាតិ ដែល​មាន​តែ​សមាជិក​សភា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៦៨ រូប​​រួម​ទាំង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នោះ​ បាន​ធ្វើ​ការ​កោះ​ប្រជុំ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​និង​បាន​សម្រេច​ដក​តំណែង​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​ហើយ​ដោយ​សម្លេង​ឯកច្ឆ័ន ៦៨ លើ ៦៨ ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ ៥០​បូក​១។

ក្រោយ​ពី​ការ​ដក​តំណែង​លោក កឹម សុខា កិច្ច​ប្រជុំ​សភា​នា​ព្រឹក​នេះ មិន​ទាន់​សម្រេច​ជ្រើស​រើស​តំណែង អនុប្រធាន​សភា នេះ​នៅ​ឡើយ​ទេ ខណៈដែល លោក កឹម សុខា ក្លាយជា​តំណាង​រាស្ត្រ ធម្មតា​វិញ។ …

មាស សុខជា
http://bit.ly/1ixdMY1