បណ្តាញសហគមន៍ព្រៃឡង់បែកជាពីរក្រុម
ខណៈដែលសកម្មជនមកពីព្រៃឡង់ទទួលបានរង្វាន់អេក្វាទ័រ (Equator Prize) នៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទបណ្តាញមួយទៀតបានលេចចេញជារូបរាងនៅខេត្តកំពង់ធំដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអាជ្ញាធរមូលដ្ឋាន។
បណ្តាញសហគមន៍ព្រៃឡង់ (PLFCN) ត្រូវបានលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំផ្តល់ថវិកាគាំទ្រហើយគេបានរាយការណ៍ថា PLFCN នេះបានបំភិតបំភ័យអ្នកល្បាតរបស់បណ្តាញសហគមន៍ព្រៃឡង់ (PLCN) ធ្វើឲ្យសកម្មជនភ័យខ្លាចថាវាអាចជាទីបញ្ចប់នៃចលនាបរិស្ថានមូលដ្ឋានដែលបានបែកបាក់យ៉ាងខ្លាំងចាប់តាំងពីលោក ឈុត វុទ្ធី ត្រូវបានគេសម្លាប់កាលពីឆ្នាំ ២០១២ ។ …
Daniel Pye និង ផាក់ ស៊ាងលី
http://bit.ly/1NKOeyO