តំបន់​ជ្រោយចង្វារ​កាន់តែ​ទទួល​បាន​ការ​អភិវឌ្ឍ​ខ្លាំង

វឌ្ឍន៍​ខាង​លិច​មិន​ភ្លេច​ខាង​កើត​ជ្រោយចង្វារ​ល្អ​ឆើត​អើត​ភក្ត្រ​ប៉ប្រិម​។ នេះ​ជា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​លើក​ទ្បើង​ជា​រឿយៗ​កាលពី ១ ​ទសវត្សរ៍​មុន​ដែល​ពេល​នោះ​តំបន់​ជ្រោយចង្វារ​មិន​ទាន់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​វិនិយោគ​​នៅ​ទ្បើយ​។

នៅ​ឆ្នាំ​ ២០១៥ ​នេះ​ខណៈ​ដែល​ស្ពាន​ជ្រោយចង្វារ​ទី​ ២ សណ្ឋាគារ និង​​លំនៅឋាន​សុខា​រ៉េស៊ីដិន​កម្រិត​ផ្កាយ​ ៥ ព្រម​ទាំង​ហេដ្ឋា​រចនាសម្ព័ន្ធ​នានា​ដូចជា​ផ្លូវ សួនច្បារ បាន​រៀបចំ​យ៉ាង​ស្រស់ស្អាត​នៅ​​តំបន់​ដែល​គេ​បាន​បំភ្លេច​កាលពី​ប៉ុន្មាន​ទសវត្សរ​មុន​នេះ​។ ជាមួយ​នឹង​ភូមិសាស្ត្រ​សណ្ឋាន​ដី​ល្អ​ប្រសើរ និង​ជា​ទីប្រជុំ​នៃ​ទន្លេ​បួន​មក​ជួប​គ្នា​នេះ​តំបន់​ជ្រោយចង្វារ​បាន​និង​កំពុង​ទទួល​ប្រជាប្រិយភាព​យ៉ាង​ឆាប់​រហ័ស​ហើយ​តម្លៃ​ដីធ្លី​បាន​ហក់​ទ្បើង​យ៉ាង​គំហុក​ស្រប​ពេល​គម្រោង​ធំៗ​ជាច្រើន​ដូចជា​គម្រោង The Bali resort, The Mekong View, The Bay, The Manhattan របស់​ជនជាតិ​តៃវ៉ាន់ និង​គម្រោង​ខុនដូ និង​អគារ​ពាណិជ្ជកម្ម​កប់ពពក​របស់​ក្រុមហ៊ុន​សុខា​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០១៦ ខាង​មុខ​នេះ​។ …

ស៊ីវ ម៉េង
http://bit.ly/1J66siH