គំនិតផ្តួចផ្តើមថ្មីក្នុងព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន អ៊ីអន ម៉ល ខូ អិលធីឌី បានចេញសេចក្តីជូនដំណឹង ស្តីពីគំនិតផ្តួចផ្តើមថ្មីក្នុងព្រះរាជាណាចក្រកម្ពុជា។ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិល ...
ក្រុមហ៊ុន អ៊ីអន ម៉ល ខូ អិលធីឌី
សេចក្ដីជូនដំណឹងស្តីពី ការផ្តល់សេវាជិះរថយន្តក្រុងដោយឥតគិតថ្លៃ ជូនកម្មករ-កម្មការិនី រយៈពេល២ឆ្នាំ និងការកែសម្រួលខ្សែរត់ថ្មី
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងជាផ្លូវការ ពីការអនុញ្ញាតឲ្យកម្មករ-កម្មការិនីទាំងអស់គ្នា ជិះរថយន្តក្រុងគ្រប់ខ្សែដោយឥតគិតថ្លៃ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល២ឆ្នាំ ...
រដ្ឋបាលរាជធានីភ្នំពេញ
ការរកឃើញករណីថ្មីទី៩ នៃជំងឺផ្តាសាយបក្សីលើមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១៤
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណៈជនជ្រាបថា មានករណីជំងឺផ្តាសាយបក្សីចំនួន១ករណីថ្មីទៀត មកពីខេត្តកំពត ត្រូវបានអះអាងបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី H5N1។ ...
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក
តំបន់ការពារធម្មជាតិចំនួន៣ ថ្មីបន្ថែមទៀត ត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់ការពារធម្មជាតិចំនួន ៣ ថ្មីបន្ថែមទៀត ដែលមានផ្ទៃដីសរុបទំហំ ២៧ ៩៤១. ០៦ ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ តំបន់ការពារធម្មជាតិទាំង ៣ នោះ រួមមាន ឧទ្យានជាតិកោះកុង (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ២ ៦៥៥.៣៥ ហិកតា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង (ខេត្តព្រះវិហារ) មានផ្ទៃដីទំហំ ២៥ ២៦៩.៤១ ហិកតា និងតំបន់អភិរក្សទឹកសាប បឹងព្រែកទប់ (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ១៦.៣ ហិកតា។ ជារួម តំបន់ការពារធម្មជាតិសរុបចំនួន ៤៥ មានផ្ទៃដីសរុបទំហំ ៥ ៩០២ ៤៤៤.០៦ ហិកតា ...
ក្រសួងបរិស្ថាន
ក្រសួងកិច្ចការនារីជម្រុញការឆ្លើយតបជាថ្មីរបស់រដ្ឋាភិបាលដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី
នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងកិច្ចការនារីបានដឹកនាំនូវកិច្ចប្រជុំពិសេសមួយ ដោយមានតំណាងមកពី ១៥ ក្រសួងពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីជម្រុញការអនុវត្ត និងការពិនិត្យតាមដានការអនុវត្តផែនការសកម្មភាពជាតិទី២ ស្តីពីការទប់ស្កាត់អំពើហិង្សាប្រព្រឹត្តដោយដៃគូជិតស្និទ្ធិ និងអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំនេះដែរ ប្រព័ន្ធរាយការណ៍ថ្មីមួយត្រូវបានបង្កើតឡើងនៅក្នុងរដ្ឋាភិបាលដើម្បីបង្កើននូវគណនេយ្យភាពរបស់ក្រសួងពាក់ព័ន្ធ និងដើម្បីកំណត់សម្គាល់ និងឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី។ ...
កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់
សេចក្តីប្រកាសព័ត៌មានស្តីពីការបិទខ្ទប់ការចូលមើលគេហទំព័រនិងអាសយដ្ឋានអាយភីពាក់ព័ន្ធនឹងសារនិងមាតិកាខុសច្បាប់
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបិទខ្ទប់ការចូលមើលគេហទំព័រនិងអាសយដ្ឋានអាយភីពាក់ព័ន្ធនឹងសារនិងមាតិកាខុសច្បាប់។ដោយទទួលបានការសហការយ៉ាងជិតស្និទពីក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាពីសាធារណជន និយ័តករទូរគមនាគមន៍កម្ពុជា បានសហការជាមួយប្រតិបត្តិករទូរគមនាគមន៍ធ្វើការបិទខ្ទប់ការចូលមើលគេហទំព័រនិងអាសយដ្ឋានអាយភីពាក់ព័ន្ធនឹងសារនិងមាតិកាខុសច្បាប់។ ...
និយ័តករទូរគមនាគមន៍កម្ពុជា
តំបន់ស្នូលព្រែកទាល់ត្រូវបានទទួលស្គាល់ជាតំបន់រ៉ាមសារ
គ្របដណ្តប់លើផ្ទៃដី ២១៣៤២ ហិកតា តំបន់ស្នូលព្រែកទាល់ (បេះដូងនៃបឹងទន្លេសាប) ដែលជាជម្រកពងកូនសត្វស្លាបទឹកធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានដាក់បញ្ចូលជា តំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិ (ដែលគេឱ្យឈ្មោះ ...
ក្រសួងបរិស្ថាន
USAID ប្រកាសការគាំទ្រថ្មីមួយ ដើម្បីប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា
ថ្ងៃទី ១៦ សីហា ឆ្នាំ ២០២២ ទីភ្នាក់ងារជំនួយអាមេរិក (USAID) បានប្រកាសគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីគាំទ្រដល់វិស័យយុត្តិធម៌នៅកម្ពុជាក្នុងការស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មជួញដូរមនុស្ស។ គំនិតផ្តួចផ្តើមថ្មីនេះ ដែលនឹងគ្រប់គ្រងដោយអង្គការ ...
ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលី ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយបន្ទាប់ពីការជួបសម្តែងការគួរសមរវាងឯកឧត្តមចាស្ទីន ខេវីន វ៉ាយអេត ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីប្រចាំកម្ពុជា និងឯកឧត្តម ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លទ្ធផលនៃកិច្ចពិភាក្សាទូទៅក្នុងសម័យប្រជុំលើកទី៧២ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) និងកិច្ចប្រជុំផ្សេងទៀត ពីថ្ងៃទី១៩-២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភាក្សាទូទៅសម័យប្រជុំលើកទី ៧២ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ផ្តោតលើប្រជាជន៖ ពុះពារដើម្បីសន្តិភាព និងជីវភាពសមរម្យសម្រាប់ទាំងអស់ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីថ្មី ប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៣ ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីថ្មី ប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើគេហទំព័រផ្លូវការរបស់ខ្លួន។ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ការចាប់ផ្តើមដំណើរការនៃការគាំទ្រថ្មីរបស់អូស្ត្រាលី លើបណ្តាញថាមពលកកើតឡើងវិញ
នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាមានសេចក្តីរីករាយក្នុងការប្រកាសអំពីគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីធ្វើឱ្យភូមិនានាក្នុងប្រទេសកម្ពុជា ដែលមិនមានបណ្តាញអគ្គិសនី អាចមានអគ្គិសនីប្រើប្រាស់។ ក្នុង ...
ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា
សេចក្តីជូនដំណឹង ស្តីពីការលក់បណ្ណរយៈពេលវែងចូលទស្សនារមណីយដ្ឋានអង្គរ
កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០, គ្រឹះស្ថានអង្គរបានចេញសេចក្តីជូនដំណឹង មួយស្តីពីការលក់បណ្ណរយៈពេលវែងចូលទស្សនារមណីយដ្ឋានអង្គរ ទៅដល់សាធារណជន អន្តរជាតិ គ្រប់ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភ្ញៀវទេសចរណបរទេស ឲ្យបានជ្រាបជាដំណឹង។ ការសម្រេចចិត្តនេះ ...
គ្រឹះស្ថានអង្គរ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញផ្សាយបញ្ជីឈ្មោះបោះឆ្នោតថ្មី
នៅថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទបញ្ជីបោះឆ្នោតដំបូង នៃតួលេខអ្នកចុះឈ្មោះបោះឆ្នោត ដែលចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងសរុប ៧,៨៦៤,៤២៩ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
សេចក្តីប្រកាសព័ត៌មាន ស្តីពីប្រទេសតាមដងទន្លេមេគង្គ និងសហរដ្ឋអាមេរិក អនុម័តផែនការសកម្មភាពរយៈពេលបីឆ្នាំថ្មី
នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី ប្រទេសមេគង្គ និងសហរដ្ឋអាមេរិក អនុម័តផែនការសកម្មភាពរយៈពេលបីឆ្នាំថ្មី នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។ យោងតាមសេចក្ដីប្រកាស ឯកឧត្តម ...
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ
សេចក្តីជូនដំណឹងស្តីពីការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ សម្រាប់ឆ្នាំគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងស្តីពីការកំណត់កាលបរិច្ឆេទថ្ងៃបើកបវេសកាលឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ។ គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ត្រូវ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្ដីថ្លែងការណ៍របស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សំដែងការសោកស្តាយយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចលើប្រាក់ឈ្នួលអប្បបរមាថ្មីក្នុងកម្រិត១២៣ដុល្លារ ហើយដែលក្រោយមករាជរដ្ឋាភិបាលបានសម្រេចដោយឯកតោភាគីបន្ថែម៥ដុល្លារទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់អនុវត្តចាប់ពីខែមករាឆ្នាំ២០១៥ ...
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)
ការចែកចាយឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Asan Easy Test សម្រាប់សាធារណជន
នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពី ការចែកចាយឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Asan Easy Test សម្រាប់សាធារណជន។ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លង ...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
សេចក្តីជូនដំណឹងស្ដីពី ការតម្រូវឱ្យដាក់ពាក្យស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអនឡាញ
នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងស្ដីពីការតម្រូវឱ្យដាក់ពាក្យស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអនឡាញ ដើម្បីចូលរួមកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវី ...
ក្រសួងទេសចរណ៍
ការពង្រឹងការអនុវត្តន៍វិធានការការពារការចម្លងវីរុសកូវីដ-១៩ (រួមទាំងពពួកបំប្លែងថ្មី)
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការពង្រឹងការអនុវត្តន៍ វិធានការការពារ ការចម្លងវីរុសកូវីដ-១៩ (រួមទាំងពពួកបំប្លែងថ្មី) ជាពិសេសបុគ្គលត្រូវចូលរួមជាចាំបាច់ ឱ្យបាន ...
ក្រសួងសុខាភិបាល