សេចក្តីប្រកាសព័ត៌មានស្តីពីការបិទខ្ទប់ការចូលមើលគេហទំព័រនិងអាសយដ្ឋានអាយភីពាក់ព័ន្ធនឹងសារនិងមាតិកាខុសច្បាប់
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបិទខ្ទប់ការចូលមើលគេហទំព័រនិងអាសយដ្ឋានអាយភីពាក់ព័ន្ធនឹងសារនិងមាតិកាខុសច្បាប់។
ដោយទទួលបានការសហការយ៉ាងជិតស្និទពីក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាពីសាធារណជន និយ័តករទូរគមនាគមន៍កម្ពុជា បានសហការជាមួយប្រតិបត្តិករទូរគមនាគមន៍ធ្វើការបិទខ្ទប់ការចូលមើលគេហទំព័រនិងអាសយដ្ឋានអាយភីពាក់ព័ន្ធនឹងសារនិងមាតិកាខុសច្បាប់។
និយ័តករទូរគមនាគមន៍កម្ពុជា