គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ចេញផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​

នៅ​ថ្ងៃ​ទី​ ០៣​ ខែ​ មក​រា​ ឆ្នាំ​ ២០១៧​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​បិទ​បញ្ជី​បោះ​ឆ្នោត​ដំបូង​ នៃ​តួលេខ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​ចំនួន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង​សរុប​ ៧,៨៦៤,៤២៩​ នាក់​ ហើយ​ឈ្មោះ​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​មាន​ ៨,៣៤៦​ នាក់​។​ ប្រជាពលរដ្ឋ​អាច​ទៅ​ពិនិត្យ​មើល​ឈ្មោះ​ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់​ខ្លួន​នៅ​ឃុំ​ សង្កាត់​ ចំនួន​ ១,​៦៣៣​ ទូ​ទាំង​ប្រទេស​កម្ពុជា​ ឬ​តាម​រយៈ​គេហទំព័រ​ www.voterlist.org.kh​ ឬ​អាច​ទូរស័ព្ទ​ហៅ​ទៅ​កាន់​លេខ​ ១២៨៥​ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ Cell​ card,​ Smart,​ និង​ Metfone​។​

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ​.​ជ​.​ប​)

ទាញយក៖ pdf