សេចក្តីជូនដំណឹងស្តីពីការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ សម្រាប់ឆ្នាំគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងស្តីពីការកំណត់កាលបរិច្ឆេទថ្ងៃបើកបវេសកាលឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ។ គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។
ក្រសួងអប់រំ យុវជន និងកីឡា