ការចាប់ផ្តើមដំណើរការនៃការគាំទ្រថ្មីរបស់អូស្ត្រាលី លើបណ្តាញថាមពលកកើតឡើងវិញ
នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាមានសេចក្តីរីករាយក្នុងការប្រកាសអំពីគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីធ្វើឱ្យភូមិនានាក្នុងប្រទេសកម្ពុជា ដែលមិនមានបណ្តាញអគ្គិសនី អាចមានអគ្គិសនីប្រើប្រាស់។ ក្នុងភាពជាដៃគូជាមួយ ក្រសួងរ៉ែនិងថាមពល អគ្គិសនីកម្ពូជា និង អាជ្ញាធរអគ្គិសនីកម្ពុជា អូស្ត្រាលីកំពុងផ្តល់ជំនួយ រហូតដល់ ២លានដុល្លារអូស្ត្រាលី ក្នុងរយៈពេល ២ ឆ្នាំខាងមុខ ដើម្បីជំរុញឱ្យមានការវិនិយោគពីឯកជនក្នុងវិស័យថាមពលកកើតឡើងវិញ នៅតំបន់ ដែលមិនមានបណ្តាញអគ្គិសនី។ អានបន្ថែម៖ https://bit.ly/3cPlWdq
ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា