សេចក្តីប្រកាសព័ត៌មាន ស្តីពីប្រទេសតាមដងទន្លេមេគង្គ និងសហរដ្ឋអាមេរិក អនុម័តផែនការសកម្មភាពរយៈពេលបីឆ្នាំថ្មី
នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី ប្រទេសមេគង្គ និងសហរដ្ឋអាមេរិក អនុម័តផែនការសកម្មភាពរយៈពេលបីឆ្នាំថ្មី នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកលើកទី៣ នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន នៅទីក្រុងវៀងចន្ទន៍ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ