គោលនយោបាយ និងការគ្រប់គ្រងទឹក
នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។16ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។17ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ18 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។19យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/ ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...
ការបោះឆ្នោត
សន្លឹកឆ្នោត នៅប្រទេសកម្ពុជា។ រូបថត ថតដោយ ដានីញែល លីតថលវូត កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០០៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0សវតានៃការបោះឆ្នោតនៅកម្ពុជាចាប់តាំងពីរដ្ឋប្រហារឆ្នាំ១៩៧០មក ប្រទេសកម្ពុជា បានជួបប្រទះនឹងសង្គ្រាមស៊ីវិលជាបន្តបន្ទាប់ អស់រយៈពេលជាងម្ភៃឆ្នាំកន្លងទៅនេះ។ នៅឆ្នាំ១៩៩១ ភាគីនៅក្នុងជម្លោះបានឈានដល់ការចុះកិច្ចព្រមព្រៀង ...
ការគាំទ្រកិច្ចការពារព្រៃឈើ
ប្រទេសកម្ពុជាកំពុងព្យាយាមការពារព្រៃឈើរបស់ខ្លួន ខណៈពេលដែលរក្សានូវកំណើនសេដ្ឋកិច្ច ដោយសារប្រជាជនជាច្រើនប្រកបរបរចិញ្ចឹមជីវិតតាមរយៈការធ្វើស្រែចម្ការ ការទន្ទ្រានដី និងសកម្មភាពផ្សេងៗទៀតដែលអាចនាំឱ្យមានការកាប់បំផ្លាញព្រៃឈើ។ ស្ទើរតែ ៨០% នៃ ...
ការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា
មាត្រា ៦៨ នៃរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាបានចែងថា រដ្ឋាភិបាលត្រូវផ្តល់ការអប់រំកម្រិតបឋម និងមធ្យមសិក្សាដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋទាំងអស់ហើយម្នាក់ៗត្រូវបន្តការសិក្សាជាមូលដ្ឋានយ៉ាងហោចណាស់ឲ្យបានរយៈពេល ៩ ឆ្នាំ។ ការអប់រំគឺជាក្បាលម៉ាស៊ីន ...
គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការដោះមីន
(English) Cambodia is one of the countries most affected by land mines and explosive remnants of war as a result of its tumultuous history. The country is working with a variety of partners to demine the country by 2019. ...
គ្រោះរាំងស្ងួត
ចំការដំណាំដំឡូងមីនៅខេត្តសៀមរាប, ប្រទេសកម្ពុជា. រូបថត ដោយ CIAT, ថតនៅថ្ងៃទី ០៩ ធ្នូ ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-NC-SA 2.0គ្រោះរាំងស្ងួតដែលកម្ពុជាធ្លាប់ជួបប្រទះកន្លងមក គឺជាគ្រោះនៃកង្វះទឹកដែលជាទូទៅបណ្តាលមកពី៖រដូវវស្សាមានភាពយឺតយ៉ាវ (ជាធម្មតាចាប់ផ្តើមពីខែឧសភា ឬមិថុនា ដល់ខែតុលា ហើយនាំមកនូវទឹកភ្លៀងប្រមាណ ៨០ភាគរយនៃបរិមាណទឹកភ្លៀងសរុបប្រចាំឆ្នាំ)រដូវវស្សាមានរយៈពេលខ្លី ឬមានភាពមិនប្រក្រតីភ្លៀងធ្លាក់តិចជាងកម្រឹតមធ្យមកូនរដូវប្រាំងមានរយៈពេល ៣ សប្តាហ៍ ឬច្រើនជាងនេះក្នុងអំឡុងនៃរដូវវស្សា។ កូនរដូវប្រាំងជាទូទៅកើតឡើងនៅក្នុងខែសីហា។គ្រោះរាំងស្ងួត ផ្តល់ផលប៉ះពាល់ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដល់ប្រជាជនកម្ពុជា ដោយសារប្រជាជនភាគច្រើនរស់នៅតាមទីជនបទ និងពឹងផ្អែកយ៉ាងខ្លាំងលើរបរកសិកម្ម។ សុវត្ថិភាពទឹក ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយសុវត្ថិភាពស្បៀងអាហារ។ ភាពងាយរងគ្រោះនៃសហគមជាច្រើននៅទីជនបទ ជាមួយនឹងភាពធន់កម្រិតទាប និងធនធាននៅមានកម្រិតផងនោះ វាសរបញ្ជាក់ថា គ្រោះរាំងស្ងួតអាចត្រូវការការចំណាយច្រើន។គ្រោះរាំងស្ងួតធ្ងន់ធ្ងរបានប៉ះទង្គិចដល់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ គ្រោះរាំងស្ងួត ជាញឹកញាប់ប្រែប្រួលពីខេត្តមួយទៅខេត្តមួយ ជាមួយគ្នានេះដែរ ខេត្តដែលរងការប៉ះពាល់ខ្លាំងជាងគេមាន ខេត្តកំពង់ស្ពឺ តាកែវ និងបាត់ដំបង។ នៅកម្រិតថ្នាក់ជាតិ ក្នុងសតវត្សនេះមានគ្រោះរាំងស្ងួតបានកើតឡើងច្រើនដូចជានៅក្នុងឆ្នាំ ...
សេចក្តីជូនដំណឹងស្តីពីសិក្ខាសិលាផ្សព្វផ្សាយស្តីពី វេបផតថលសម្រាប់ធុរកិច្ច និងសេដ្ឋកិច្ចឌីជីថលកម្ពុជា
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី តេជោបានចេញនូវសេចក្តីជូនដំណឹងស្តីពីសិក្ខាសិលាផ្សព្វផ្សាយស្តីពី វេបផតថលសម្រាប់ធុរកិច្ច និងសេដ្ឋកិច្ចឌីជីថលកម្ពុជា នៅលើបណ្តាញសង្គមផ្លូវការរបស់ ...
មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី តេជោ
ប្រព័ន្ធរដ្ឋាភិបាល
ទាហាន អ៊ុន តាក់ មកពីប្រទេសឥណ្ឌា កំពុងដើរល្បាតនៅតាមដងផ្លូវ ក្នុងខេត្តព្រៃវែង ប្រទេសកម្ពុជា នាថ្ងៃទី២នៃការបោះឆ្នោតជាតិ។ រូបភាព ថតដោយ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុន តាក់) កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ១៩៩៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ប្រទេសកម្ពុជា បានទទួលមរតកនៃប្រព័ន្ធច្បាប់ និងនយោបាយ និងរដ្ឋបាលសាធារណៈ ពីប្រទេសបារាំង។ព្រះរាជាណាចក្រមួយនេះ ស្ថិតនៅក្រោយអាណាព្យាបាលបារាំងនៅឆ្នាំ១៨៦៣ និងត្រូវដាក់ឲ្យស្ថិតនៅក្រោមអាណានិគមនិយមបារាំង នៅឆ្នាំ១៨៨៤។ នៅទី ៩ ខែវិច្ឆិកា ...
គោលនយោបាយនិងការគ្រប់គ្រងឧស្សាហកម្មនិស្សរណកម្ម
ឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជា ធ្វើតាមបែបប្រពៃណីក្រោម ទ្រង់ទ្រាយជាពាណិជ្ជកម្មខ្នាតតូច ដែលភាគច្រើនជាការរុករកវត្ថុធាតុដើមសម្រាប់សាងសង់ មាស និងត្បូង។ ខណៈដែលការរុករករ៉ែ ប្រេង និងឧស្ម័ន កំពុងត្រូវបានគ្រប់គ្រងដោយបទបញ្ជាជាធរមាន ច្បាប់ថ្មី ...
អូឌីស៊ី ជាអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជាដែលបានធ្វើបទបង្ហាញក្នុងវេទិកាទីក្រុងប៉ារីសស្តីពីសន្តិភាពលើកទី៥ ក្នុងឆ្នាំ២០២២
កាលពីបីឆ្នាំមុន លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយកនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងវេទិកាក្រុងប៉ារីសស្តីពីសន្តិភាពឆ្នាំ២០១៩ នៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ...
សេដ្ឋកិច្ច និងពាណិជ្ជកម្ម
រាប់លុយ. រូបភាព ថតដោយ Aaron Gilson, ៥ មេសា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.ប្រទេសកម្ពុជា បើកអោយមានទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិឡើងវិញនៅទសវត្សរ៍ឆ្នាំ១៩៨០ និងបើកអោយមានការវិនិយោគពីបរទេសនៅឆ្នាំ១៩៩៤។ ប្រទេសកម្ពុជា បានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ និងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០៤។ ដៃគូនៃកិច្ចព្រមព្រៀងពានិជ្ជកម្មទ្វេភាគីរបស់ប្រទេសកម្ពុជា រួមមាន ចិន ឡាវ ស្វីស ហ្វីលីពីន បង់ក្លាដេស អាឡឺម៉ង់ ម៉ាឡេស៊ី អង់គ្លេស ថៃ ឥណ្ឌូនេស៊ី សិង្ហបូរីវៀតណាម ឥណ្ឌា យូហ្កាន់ដា ជប៉ុន កូរ៉េខាងជើង និងកូរ៉េខាងត្បូង។357សេដ្ឋកិច្ចផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា (ជីឌីភី) បានកើនឡើង១៩.៨ ភាគរយ ពី ៥៦,៦១៦.៨ ពាន់លានរៀល នៅឆ្នាំ ២០១២ ដល់ ៦៧,៨៥១.០៣ ...
ការបំពុលខ្យល់
ផ្សែង និងក្លិនស្អុយ ហោះហើរក្នុងខ្យល់ នៅកន្លែងចាក់សំរាមដ៏ធំមួយក្នុងរាជធានីភ្នំពេញ។ ថត ដោយអេឡែន ម៉រហ្គែន, ១៧ កញ្ញា ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ការបំពុលខ្យល់មានប្រភពចេញពីការដុតឥន្ធនៈ តួយ៉ាងប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និងធ្យូងសម្រាប់ការដឹកជញ្ជូន ការប្រើប្រាស់តាមផ្ទះ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងថាមពល។ ការដុតឥន្ធនៈទាំងនេះបានបញ្ចេញផ្សែងពុលចូលទៅក្នុងបរិយាកាសដែលបង្កឱ្យមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ទៅលើគុណភាពខ្យល់ និងសុខភាពរបស់មនុស្ស។ទោះបីជាប្រទេសកម្ពុជាមិនមែនជាប្រទេសដែលមានឧស្សាហកម្មជឿនលឿនខ្លាំងក៏ដោយ កម្ពុជាស្ថិតក្នុងលំដាប់ទី១៦៤ ក្នុងចំណោម ១៨០ប្រទេស នៅក្នុងសន្ទស្សន៍នៃការអនុវត្តខាងបរិស្ថាន (EPI) សម្រាប់គុណភាពខ្យល់ ក្នុងឆ្នាំ២០១៨។388 សន្ទស្សន៍EPI សម្រាប់ការវាស់ស្ទង់គុណភាពខ្យល់ ដែលត្រូវបានបង្កើតឡើងដោយ សាកលវិទ្យាល័យ Yale (វិទ្យាស្ថាន Yale សម្រាប់គោលនយោបាយ និងច្បាប់បរិស្ថាន) និង សាកលវិទ្យាល័យ Columbia ((វិទ្យាស្ថានសម្រាប់បណ្ដាញនៃព័ត៌មានវិទ្យាសាស្ត្រផែនដីអន្តរជាតិ) ក្នុងកិច្ចសហប្រតិបត្តិការជាមួយ វេទិកាសេដ្ឋកិច្ចពិភពលោក បានរួមបញ្ចូលនូវសូចនាករចំនួន ៣៖ការបំពុលខ្យល់ នៅកម្រិតប៉ះពាល់ជាមធ្យមស្មើ PM2.5 (ភាគល្អិតនិចល)ការបំពុលខ្យល់ ...
ការរុករក និងទាញយកប្រេង និង ឧស្ម័នពីក្រោមបាតសមុទ្រ
(English) For the purposes of oil and gas exploration, six Offshore Blocks (A–F) have been set out. Significant finds of oil have been made in Block A, but no oil has yet been extracted. ...
កសិកម្ម និង ការនេសាទ
កសិករកំពុងធ្វើការនៅវាលស្រែ ខេត្តកណ្តាល នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ ILO/ ខឹម សុវណ្ណារ៉ា, ១២ កក្កដា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0វិស័យកសិកម្ម នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប៉ុន្តែនាពេលបច្ចុប្បន្ននេះ វិស័យនេះផ្ដល់នូវជីវភាពរស់នៅដល់ប្រជាជនក្នុងទំហំសមាមាត្រតូចជាងពីពេលអតីតកាល។ ការសិក្សាមួយពីក្រសួងកសិកម្ម ដែលបានចេញផ្សាយ ...
លទ្ធកម្ម
“បញ្ឈប់អំពើពុករលួយ ចាប់ផ្តើមពីខ្លួនយើង” (ពាក្យស្លោក នៅលើបដា បាតដៃស្អាតស្អំ) ខេត្តក្រចេះ ប្រទេសកម្ពុជា។” រូបថត ថតដោយ World Bank Photo Collection កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0នៅប្រទេសកម្ពុជា រាល់សកម្មភាពទិញទំនិញ សាងសង់ ជួសជុល ការជួលសេវានិងការប្រឹក្សា ដោយរាជរដ្ឋាភិបាល បណ្តាក្រសួង និងទីភ្នាក់រាជរដ្ឋាភិបាល ត្រូវធ្វើឡើង ស្របតាមច្បាប់ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២។465 នីតិវិធី សម្រាប់ វិធីសាស្ត្រដោយឡែក នៃលទ្ធកម្មសាធារណៈ ត្រូវបានប្បញ្ញត្តិនៅក្នុងអនុក្រឹត្យស្តីពី លទ្ធកម្មសាធារណៈ ឆ្នាំ២០០៦។ លទ្ធកម្មសាធារណៈ មានទិសដៅធានាថា ចំណាយ របស់រដ្ឋត្រូវបានគ្រប់គ្រងដោយមានប្រសិទ្ធភាព និងប្រសិទ្ធផល និងត្រូវបានត្រួត ពិនិត្យដោយដំណើរការប្រកបដោយ តម្លាភាព ...
ប្រមុខរដ្ឋ
(English) The Kingdom of Cambodia is a constitutional monarchy. The king is the head of state for his lifetime but does not govern. ...
ជំនួយពីប្រទេសជប៉ុន
សមាជិកជាយោធាជប៉ុនអង្កេតនាវិកកម្ពុជាបំពាក់ឧបករណ៍ទ្រាប់កដល់អ្នកជម្ងឺក្នុងវគ្គផ្លាស់ប្តូរចំណេះដឹងភាពជាដៃគូប៉ាស៊ីហ្វីកនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាព ដោយ U.S. Pasific Fleet។ ថតនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៤។ ក្រោមអាជ្ញាបណ្ណ (CC BY-NC 2.0).តាមរយៈសាខាអភិវឌ្ឍន៍ផ្លូវការរបស់ខ្លួនហៅថា ទីភ្នាក់ងារសហប្រតិបត្តិការណ៍អន្តរជាតិជប៉ុន (JICA) ប្រទេសជប៉ុន ជាម្ចាស់ជំនួយទ្វេភាគីដ៏ធំបំផុតរបស់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ (ដោយមិនគិតប្រទេសចិន ដោយហេតុថាជំនួយរបស់ចិនតែងតែមិនត្រូវបានផ្តល់ឲ្យតាមរបៀបដូចជំនួយដទៃទៀតទេ)។ ត្រឹមតែក្នុងរយៈពេល ១០ឆ្នាំ ថវិកា ៧២០ លានដុល្លារអាមេរិក (ក្នុងនោះ ១៧០ លានដុល្លារអាមេរិក ផ្តល់តាមរយៈអង្គការអន្តរជាតិ និង៥៥០ លានដុល្លារអាមេរិកតាមរយៈជំនួយទ្វេភាគី)488 បានផ្តល់ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងការរីកចម្រើន និងការចូលរួមនៅក្នុងអាស៊ានតាមរយៈក្របខណ្ឌដែលបានដាក់ចេញដោយគណៈកម្មាធិការជំនួយអភិវឌ្ឍ។ កាលពីរយៈពេលប៉ុន្មានឆ្នាំមុន ទីភ្នាក់ងារ JICA បានពង្រីក ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) មកកាន់កម្ពុជា។489 សកម្មភាពនេះត្រូវបានអនុវត្តន៍ដើម្បីជួយដល់សមាហរណកម្មអាស៊ាន និងដើម្បីបង្រួមគម្លាតការអភិវឌ្ឍនៅក្នុងបណ្តាប្រទេសអាស៊ាន។ ...
ការអភិវឌ្ឍ និងជំនួយសម្រាប់កាត់បន្ថយភាពក្រីក្រ និងសន្តិសុខស្បៀង
កម្មវិធីប្រមូលផលរបស់ទីភ្នាក់ងារផ្តល់ជំនួយអភិវឌ្ឍន៍ ស.រ.អា. កំពុងជួយកសិករកម្ពុជា។ រូបភាព ដោយទីភ្នាក់ងារផ្តល់ជំនួយអភិវឌ្ឍន៍ ស.រ.អា. បានថតនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពគួរឱ្យកត់សម្គាល់ តែទោះជាយ៉ាងណាក៏ដោយ ភាពក្រីក្រ និងសន្តិសុខស្បៀងនៅតែជាបញ្ហាប្រឈម។ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ថាដើម្បីកាត់បន្ថយភាពក្រីក្រ ...
ការជួលដីសាធារណៈ
(English) Public land leases are grants of state lands to private entities in the form of a contractual rental agreement. These leases often take the form of land concessions, in particular economic land concessions. They are often associated with land conflicts and disputes. ...
សាលាបឋមសិក្សា
ប្រព័ន្ធអប់រំនៅកម្ពុជាត្រូវបានបែកចែកទៅជារូបមន្ត ៦+៣+៣ សិស្សចំណាយពេល ៦ ឆ្នាំដំបូងនៅបឋមសិក្សា (ថ្នាក់ទី ១ ដល់ទី ៦) បន្ទាប់មកត្រូវចំណាយពេល ៣ ឆ្នាំនៅអនុវិទ្យាល័យ (ថ្នាក់ទី ៧-៩) និង ៣ ឆ្នាំនៅវិទ្យាល័យ ...