​សេចក្តីជូនដំណឹង​ស្តី​ពី​សិក្ខា​សិលា​ផ្សព្វផ្សាយ​ស្តី​ពី​ វេ​ប​ផត​ថ​ល​សម្រាប់​ធុរកិច្ច​ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​កម្ពុជា​

​នៅ​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២២​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ធុរកិច្ច​ថ្មី​ តេ​ជោ​បាន​ចេញ​នូវ​សេចក្តីជូនដំណឹង​ស្តី​ពី​សិក្ខា​សិលា​ផ្សព្វផ្សាយ​ស្តី​ពី​ វេ​ប​ផត​ថ​ល​សម្រាប់​ធុរកិច្ច​ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​កម្ពុជា​ នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ទៅ​កាន់​វិស័យ​ឯកជន​ និង​វិស័យ​សាធារណៈ​ នូវ​វេ​ប​ផត​ថ​ល​ និង​គេហទំព័រ​សំខាន់ៗ​ សម្រាប់​ធុរកិច្ច​ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ ដូច​ជា​ គេហទំព័រ​របស់​គណៈកម្មាធិការ​សេដ្ឋកិច្ច​និង​ធុរកិច្ច​ឌី​ជី​ថ​ល​ (www.digitaleconomy.gov.kh),​ ថ្នាល​ធុរកិច្ច​ (www.business.gov.kh),​ ថ្នាល​ធុរកិច្ច​ថ្មី​កម្ពុជា​ (www.startupcambodia.gov.kh),​ ថ្នាល​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ Go4eCam​ របស់​ក្រសួងពាណិជ្ជកម្ម​ និង​ ថ្នាល​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ (www.dep.kh)​ ដែល​ជា​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ Meta​ និង​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (Open​ Development​ Cambodia)​។​

មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី តេជោ

ទាញយក៖ pdf