សេចក្តីប្រកាសព័ត៌មាន ស្ដីពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ២០២៣
នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសមួយ ស្តីពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ឆ្នាំ ២០២៣ នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ខ្លួន។ យោងតាមសេចក្តីប្រកាស កាលបរិច្ឆេទជ្រើសរើសសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តទប់ស្កាត់សកម្មភាពអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តទប់ស្កាត់សកម្មភាពអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ក្រសួងរ៉ែ និងថាមពល ដោយមានមន្ទីររ៉ែ និងថាមពល ...
ក្រសួងរ៉ែ និងថាមពល
សេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីជាបណ្តោះអាសន្ន
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ក្រសូងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការផ្អាកជេីងហោះហេីរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ការបិទជេីងហោះហេីរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីនេះគឺដោយសារតែចំនួនវិជ្ជមានកូវីដ-១៩មានការកើនឡើងគួរឲ្យកត់់សម្គាល់ពីអ្នកធ្វើដំណើរពីប្រទេសទាំងពីរ។ ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៌មានស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសដែលមិនទាន់បានចាក់វ៉ាក់
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសដែលមិនទាន់បានចាក់វ៉ាក់ នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។ សេចក្តីប្រកាសនេះបានលើកឡើងថា សម្រាប់អ្នកដំណើរបរទេសដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចូលមកកម្ពុជាតម្រូវអោយធ្វើចត្តាឡីស័កត្រឹមតែ ៧ថ្ងៃ ប៉ុណ្ណោះ ដែលកែសម្រួលពីការធ្វើចត្តាឡីស័ក១៤ ថ្ងៃ។ ...
ក្រសួងសុខាភិបាល
សេចក្ដីណែនាំ ស្ដីពីការពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញផ្សាយនូវសេចក្តីណែនាំមួយ ស្តីពីការពង្រឹងសន្តិសុខសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។សេចក្តីណែនាំនេះមានគោលបំណងធានាឱ្យដំណើរការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ ប្រព្រឹត្តទៅដោយរលូនប្រកបដោយសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ អហិង្សា និងបរិយាកាសគ្មានការគំរាមកំហែង។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សេចក្តីបំភ្លឺព័ត៌មានស្តីពីករណីស្ទឹងសង្កែមានពណ៌ខ្មៅខុសប្រក្រតី និងមានការពុលងាប់ត្រីមួយចំនួន
នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនពាក់ព័ន្ធនឹងករណីស្ទឹងសង្កែមានពណ៌ខ្មៅខុសប្រក្រតី និងមានការពុលងាប់ត្រីមួយចំនួន។យោងតាមសេចក្តីបំភ្លឺព័ត៌មាននេះ គណះកម្មការចម្រុះខេត្ត បានចុះទៅពិនិត្យ និងស្រាវជ្រាវដល់ទីតាំងនិងបានរកឃើញថាទឹកដែលមានពណ៌ខ្មៅខុសប្រក្រតីនេះបានបង្កទ្បើងពីសំណល់រាវរបស់រោងចក្រមួយកន្លែង ហូរចូលក្នុងទឹកស្ទឹងសង្កែ។ ...
រដ្ឋបាលខេត្តបាត់ដំបង
ការអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ
នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ។ដើម្បីចូលរួមក្នុង ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ការពង្វាងចរាចរណ៍ជាបណ្តោះអាសន្នដោយសារស្ថានភាពទឹកជំនន់
ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៦ សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយដល់សាធារណជន ដើម្បីធានាដល់សុវត្ថិភាពធ្វើដំណើរ ដោយសារតែស្ថានភាពទឹកជំនន់ពីខេត្តកំពង់ស្ពឺ ដែលនាំឱ្យទឹកក្នុងស្ទឹងព្រែត្នោតបានឡើងហួសកំពស់ប្រកាសអាសន្ន ដែលបណ្តាលឱ្យ ...
សាលារាជធានីភ្នំពេញ
សេចក្តីណែនាំក្រើនរំលឹក ស្តីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា
នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានដាក់ចេញនូវសេចក្តីណែនាំក្រើនរំលឹកស្តីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា (Monkeypox) នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។ ខណៈដែលអង្គការសុខភាពពិភពលោកបានប្រកាសដាក់ភាពអាសន្នសុខភាពសាធារណៈនៃជំងឺអុតស្វា (Monkeypox) នៅលើសកលលោក ក្រសួងសុខាភិបាលបានដាក់ចេញនូវការណែនាំ និងវិធានការពារសម្រាប់ករណីឆ្លង ឬសង្ស័យ សម្រាប់ប្រជាជនទូទៅ សម្រាប់គ្រូពេទ្យ បម្រើការនៅតាមមូលដ្ឋានសុខាភិបាល និងសម្រាប់អ្នកធ្វើដំណើរចេញចូលអន្តរជាតិ។ ...
ក្រសួងសុខាភិបាល
ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋដែលបានចាក់ វ៉ាក់សាំងកូវីសែល ដូសទី១ និងដូសទី២ រួចរាល់
នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋដែលបានចាក់ វ៉ាក់សាំងកូវីសែល ដូស ...
ក្រសួងសុខាភិបាល
សេចក្តីណែនាំក្រើនរំលឺកស្តីពីបន្តការកាពារការចម្លងវីរុសកូវីដ-១៩ ជាពិសេសអូមីក្រុង (Omicron)
នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំក្រើនរំលឺកស្តីពីបន្តការកាពារការចម្លងវីរុសកូវីដ-១៩ ជាពិសេសអូមីក្រុង (Omicron) នៅលើបណ្តាញសង្គមផ្លួវការរបស់ខ្លួន។សេចក្តីណែនាំត្រូវបានដាក់ចេញបន្ទាប់ពីចំនួននាក់វិជ្ជមានមេរោគកូវីដ-១៩ អូមីក្រុងក្នុងមួយថ្ងៃៗ មានការកើនឡើងគួរអោយព្រួយបារម្ភ។ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យសាធារណជនអនុវត្តឱ្យបានហ្មត់ចត់នូវវិធានការ ៣ កុំ និង ៣ ការពារ និងអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ពន្លឿនដំណើរការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។ ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប ស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោត
នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោតនៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។អ្នកនាំពាក្យ គ.ជ.ប បានវាយតម្លៃថា ដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយ រលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងឃុំ សង្កាត់។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញនូវសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងសម្រេចលើបណ្តឹង/សំណុំរៀងដែលប្តឹងតវ៉ា និង ប្ដឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា
នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។សេចក្តីប្រកាសព័ត៌មានបានបង្ហាញពីលទ្ធផលនៃ ...
រដ្ឋសភា
សេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឱ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាង កម្ពុជា និង សិង្ហបុរី
នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឱ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាង កម្ពុជា និង សិង្ហបុរី នៅលើគេហទំព័របណ្តាញសង្គមផ្លូវការរបស់ខ្លួន។យោងតាមសេចក្តីប្រកាស ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាង កម្ពុជា និង សិង្ហបុរី នៅវិមានរដ្ឋាភិបាល Istana នៃប្រទេសសិង្ហបុរី។ ...
ធនាគារជាតិ នៃកម្ពុជា
សេចក្តីប្រកាសព័ត៌មានអំពីការពង្រឹងកិច្ចគាំពារអតិថិជនរបស់ធនាគារជាតិនៃកម្ពុជា
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ក្នុងគោលដៅពង្រឹងកិច្ចគាំពារអតិថិជន ដែលមានសេចក្តីដូចខាងក្រោម៖១. ផាកពិន័យទឹកប្រាក់ចំនួន៤០០លានរៀល ឬ១០ម៉ឺនដុល្លារអាមេរិក ចំពោះ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីណែនាំក្រើនរំលឹកស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំក្រើនរំលឹកស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។បន្ទាប់ពីការកើនឡើងនៃករណីវិជ្ជមានកូវីដ-១៩ នៅកម្ពុជា និងការរកឃើញមេរោគកូវីដ-១៩ ប្រភេទថ្មី BA.4 និង BA.5 ក្រសួងសុខាភិបាលបានជំរុញឱ្យប្រជាពលរដ្ឋអនុវត្តតាមវិធានការសុខភាពផ្លូវការយ៉ាងតឹងរ៉ឹង (៣ការពារ និង ៣កុំ) និងអំំពាវនាវប្រជាពលរដ្ឋទាំងអស់ទៅចាក់វ៉ាក់សាំងកូវីដ-១៩អោយបានពេញលេញ ដើម្បីការពារ និងកាត់បន្ថយការរីករាលដាលនៃសហគមន៍។ ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការលុបឈ្មោះគ្រឹះស្ថានឥណទានជនបទចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជា
នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវសេចក្តីប្រកាសព័ត៌មានស្តីពី ការលុបឈ្មោះគ្រឹះស្ថានឥណទានជនបទចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជានៅលើគេហទំព័របណ្តាញសង្គមផ្លូវការរបស់ខ្លួន។យោងតាមសេចក្តីប្រកាស ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីថ្លែងការណ៍ ស្តីពី ទស្សនៈសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់កម្ពុជា (ស៊ីខៅឌូ) អំពីរបាយការណ៍ស្តីពីសេរីភាពសហជីពនៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ដោយអង្គការសង់ត្រាល់(សហការជាមួយ C.CAWDU និងCATU)
នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៤ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់កម្ពុជា (ស៊ីខៅឌូ) បានចេញសេចក្តីថ្លែងការណ៍ស្តីពី ទស្សនៈសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់កម្ពុជា (ស៊ីខៅឌូ) អំពីរបាយការណ៍ស្តីពីសេរីភាពសហជីពនៅក្នុងវិស័យកាត់ដេរ ...
សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់កម្ពុជា
ការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ក្រោមឱវាទក្រសួងទេសចរណ៍ ក្នុងភូមិសាស្ត្រនៃរាជធានី-ខេត្ត ដែលមានហានិភ័យទាបនៃការរីករាលដាលជំងឺកូវីដ-១៩
នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ក្រោមឱវាទក្រសួងទេសចរណ៍ ក្នុងភូមិសាស្ត្រ ...
នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍