​សេចក្តី​ប្រកាស​ព័ត៌មាន​អំពីការ​ពង្រឹង​កិច្ច​គាំពារ​អតិថិជន​របស់ធនាគារជាតិ​នៃ​កម្ពុជា

​នៅ​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៧​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ក្នុង​គោលដៅ​ពង្រឹង​កិច្ច​គាំពារ​អតិថិជន​ ដែល​មាន​សេចក្តី​ដូច​ខាងក្រោម​៖​

១.​ ផាកពិន័យ​ទឹកប្រាក់​ចំនួន​៤០០​លាន​រៀល​ ឬ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណា​ ដែល​មិន​គោរព​តាម​ច្បាប់​ និង​បទ​ប្ប​ញ្ញាតិ​ ជា​ពិសេស​ ប្រកាស​ស្ដី​ពី​តម្លាភាព​ ក្នុង​ការ​ផ្ដល់​សេវា​ឥណទាន​ របស់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​។​

២.​ បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​ Hotline​ ចំនួន​៤​ខ្សែ​ មាន​លេខ​ ០៨៥​ ៦០០​ ០០២,​ ០៨៥​ ៦០០​ ០០៣,​ ០៩៨​ ២២០​ ០០១,​ ០៩៨​ ២២០​ ០០២​ ដើម្បី​ទទួល​ព័ត៌មាន​ ពី​អតិថិជន​ដែល​មាន​បញ្ហា​ជាមួយ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​។

៣.​ បន្ដ​ពង្រឹង​ការ​ចុះ​ត្រួតពិនិត្យ​ដល់ទី​កន្លែង​ ចំពោះ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ដែល​ស្ថិត​ក្រោម​អាណាព្យាបាល​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​

ធនាគារជាតិ​នៃ​កម្ពុជា

ទាញយក៖ pdf