សេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឱ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាង កម្ពុជា និង សិង្ហបុរី
នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឱ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាង កម្ពុជា និង សិង្ហបុរី នៅលើគេហទំព័របណ្តាញសង្គមផ្លូវការរបស់ខ្លួន។
យោងតាមសេចក្តីប្រកាស ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាង កម្ពុជា និង សិង្ហបុរី នៅវិមានរដ្ឋាភិបាល Istana នៃប្រទេសសិង្ហបុរី។
ធនាគារជាតិ នៃកម្ពុជា