តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

10418 កំណត់ត្រារកឃើញសម្រាប់ "专门学校盈科国际学院毕业证成绩单教育部留学服务留信认证QQ微信168899991(専門学校 EIKA International College毕业证degree offer diploma Transcript)0OhT"

គ្រោះមហន្តរាយ

គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលគ្រោះថ្នាក់ទាំងនេះរមែងនាំឱ្យមានការចំណាយខ្ពស់ជាងគេផងដែរ។ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យស្ថានភាពនេះកាន់តែលំបាក ដោយរដូវប្រាំងមានអាកាសធាតុកាន់តែក្តៅហួតហែង និងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងខ្យល់ព្យុះកាន់តែខ្លាំង។តំបន់លិចទឹកនៅក្នុងប្រទេសកម្ពុជា, រូបភាព ថតដោយ Adelia Ribier, នៅថ្ងៃទី ២៤ តុលា ២០០១. ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ការរាតត្បាតនៃជម្ងឺក៏អាចនឹងមានផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ បើទោះបីជាការគម្រាមកំហែងពីប្រភេទជម្ងឺ SARSនិងជម្ងឺផ្តាសាយបក្សីក្នុងពេលថ្មីៗនេះ មិននាំឱ្យមានផលប៉ះពាល់ខ្លាំងទៅកាន់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ។គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានតំបន់ជាច្រើនគួរឱ្យកត់សម្គាល់ដែលជាប្រភេទតំបន់លិចទឹក ហើយទឹកជំនន់ទៅលើតំបន់ទាំងនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា(ចន្លោះពីខែឧសភាដល់ខែតុលា)។ បាតុភូតនេះនាំឱ្យមានគុណប្រយោជន៏ជាច្រើន តួរយ៉ាងផ្តល់សំណើមនិងជីរជាតិដី ជួយដល់ការស្តុកទឹកលើដីនិងទឹកក្រោមដី និងផ្តល់គុណប្រយោជន៍មួយចំនួនទៀតទៅកាន់វិស័យជលផល។យ៉ាងណាមិញ ទឹកជំនន់ជោគជាំនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានប៉ានប្រមាណថា ទឹកជំនន់ក្នុងឆ្នាំ២០១៣បានធ្វើឱ្យមានការខាតបង់ទៅកាន់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាជនក្នុងទឹកប្រាក់ច្រើនជាង៣៥៥លានដុល្លារ។22 គណៈកម្មាធិការដដែលបានរាយការណ៍ថាទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនចំនួន ៣៧៧,៣៥៤គ្រួសារនិងប្រជាពលរដ្ឋប្រមាណ ១.៨លាននាក់ក្នុងខេត្តចំនួន២០។ ទឹកជំនន់បានសម្លាប់មនុស្សអស់ចំនួន១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាកុមារ។23ក្នុងករណីគ្រោះទឹកជំនន់ដែលធ្ងន់ធ្ងរបំផុត សេវាសាធារណៈដូចជាវិស័យអប់រំនិងការថែទាំសុខភាពមិនអាចដំណើរការទៅបានយ៉ាងប្រក្រតីនោះទេ។24 ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាតនិងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការចែកចាយអគ្គីសនី(ទៅកាន់កន្លែងដែលអាចទៅដល់)ត្រូវបានខូចខាតឬរងការបំផ្លិចបំផ្លាញ ដែលនេះជាទម្ងន់បន្ថែមលើផលប៉ះពាល់រយៈពេលវែង។ ការធ្លាក់ចុះនៃទិន្នផលវិស័យកសិកម្មបន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០១៣ត្រូវបានប៉ានស្មានថានឹងកាត់បន្ថយកំណើនទិន្នផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាច្រើនជាង០.៥ភាគរយ។25ទឹកជំនន់ក្នុងឆ្នាំ២០០០បានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៥លាននាក់ រួមមាន ៨៥,០០០គ្រួសារ(ស្មើរនឹងប្រជាជន ៣៨៧,០០០នាក់) ...

សិក្ខាសាលា​ស្តី​ពី​ការផ្សព្វផ្សាយ​សៀវភៅ​បកប្រែ​ជា​ភាសា​ខ្មែរ​ ​«ទិន្នន័យ​ផ្ទាល់ខ្លួន​៖​ ការ​បញ្ចុះបញ្ចូល​ផ្នែក​នយោបាយ​​​»

​នៅ​ថ្ងៃ​ទី​ ២​ ខែតុលា​ ឆ្នាំ​ ២០២០​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ការ​បកប្រែ​សៀវភៅ​ជា​ភាសា​ខ្មែរ​ ដែល​សៀវភៅ​នេះ​មាន​ចំណងជើង​ «ទិន្នន័យ​ផ្ទាល់ខ្លួន​៖​ ការ​បញ្ចុះបញ្ចូល​ផ្នែក​នយោបាយ​​»។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​គាំទ្រ​ដល់​ការ​ផ្សព្វផ្សាយ​សៀវភៅ​បកប្រែ​ជា​ភាសា​ខ្មែរ​តាម​រយៈ​វេទិកា​អន​ឡាញ​។​ ...

ការ​បណ្តុះបណ្តាល​អំពី​​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ GIS​ ដើម្បី​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​

ការ​បណ្តុះបណ្តាល​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ ​GIS​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ​នៅ​ការិយាល័យ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​០៣​ដល់​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​។ ...

គម្រប​ព្រៃ​ឈើ​ (១៩៧៣-២០១៤)

កំណត់៖ បន្ទាប់ពីទទួលបានមតិស្ថាបនាពីរដ្ឋបាលព្រៃឈើ និងស្ថាប័នផ្សេងទៀត អូឌីស៊ីបានធ្វើ បច្ចុប្បន្នភាពទៅលើទិន្នន័យដែលមាននៅលើទំព័រនេះ និងបន្ថែមទិន្នន័យអំពីគម្របព្រៃឈើឆ្នាំ២០១៤ ដោយប្រើវិធីសាស្រ្តដូចមាន បរិយាយនៅក្នុងកំណត់សម្គាល់ ដែលលោកអ្នកអាចរកអានបាននៅទីនេះ។ សូមមេត្តាទាក់ទងមកយើងខ្ញុំ ប្រសិនបើ លោកអ្នកមានសំនួរពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពទាំងនេះ ឬទិន្នន័យដែលបង្ហាញនៅទីនេះ។ សូមចុចត្រង់នេះ ដើម្បីមើលទំព័រនេះ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាលើកទី១ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៤។ នៅ​ឆ្នាំ​២០០៦​ រដ្ឋបាល​ព្រៃឈើ​នៃ​ប្រទេស​កម្ពុជា​ បាន​បោះពុម្ពផ្សាយ​ផែនទី​មួយ​ ដែល​បង្ហាញ​ពី​គម្រប​ព្រៃ​ឈើ​នៃ​ប្រទេស​កម្ពុជា​ឆ្នាំ​២០០២​ ​។​ បន្ទាប់មកនៅឆ្នាំ ២០១១ រដ្ឋបាលព្រៃឈើ ដែលទទួលបានការគាំទ្រពីអង្គការឈើត្រូពិចអន្តរជាតិ និងរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានបោះពុម្ពផ្សាយគម្របព្រៃឈើនៅប្រទេសកម្ពុជា ឆ្នាំ២០១០ ដែលរួមមានផែនទីនៃការផ្លាស់ប្តូរគម្របព្រៃឈើរវាងឆ្នាំ២០០៦ និង២០១០ និងរវាងឆ្នាំ២០០២ និង២០១០48។ ​ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​ ​ដោយសារ​តែ​មិន​មានការបោះពុម្ពផ្សាយ​ផែនទី​ផ្លូវការ​ ឬ​ការ​វិភាគ​ជាក់លាក់​ពាក់ព័ន្ធ​ជាមួយនឹង​ ប្រទេស ...

ការជួញដូរកាបូន និងការចំណាយប្រាក់ដទៃទៀត ដើម្បីទទួលបានសេវាកម្មអេកូឡូស៊ី

ស្ថានភាពព្រៃឈើ។ រូបភាព អង្គការទិន្នន័យអំពីការអភិវឌ្ឍ ថតនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។ប្រទេស​កម្ពុជា​គ្របដណ្តប់​ដោយ​ព្រៃឈើ​ដែល​មាន​ចំនួន​ប្រហែល​ ១៣,១​ លាន​ហិ​កតា​ ក្នុង​ឆ្នាំ​១៩៧៣​ ហើយ​វា​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៨,៧​ លាន​ហិ​កតា​ក្នុង​ឆ្នាំ​២០១៤​។​76​ យោង​ទៅ​តាម​ក្រសួងបរិស្ថាន​ ព្រៃឈើ​បាន​គ្របដណ្តប់​ ៧៣%​ នៃ​ផ្ទៃដី​សរុប​ក្នុង ...

​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​អក្ខរកម្ម​ទិន្នន័យ​ឆ្នាំ​២០២០

នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ​(​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ “​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​អក្ខរកម្ម​ទិន្នន័យ​ឆ្នាំ​២០២០​ ទាក់ទង​នឹង​គណនេយ្យ​ភាព​សង្គម​”​ នៅ​សណ្ឋាគារ​ប៉ូ​ឡូ​វ៉ៃ​ក្នុង​រាជធានី ...

ការនាំចូល/អាហរណ

តម្លៃ​សរុប​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មាន​ចំនួន​ ៣៥,៨​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ ដែល​កើនឡើង​ ២,៥​ ភាគរយ​បើ​ធៀប​នឹង​ ៣៤,៩​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩​ បើ​ទោះបីជា​ជំងឺឆ្លង​កូ​វី​ដ​-១៩​ បាន​ធ្វើ​អោយ​ពាណិជ្ជកម្ម​ពិភពលោក​ថយ​ចុះ​ក៏ ...

ការ​ប្រើប្រាស់​ ICT និង​ផែនទី​ក្នុង​ការ​លើកកម្ពស់​ការ​អប់រំ​ STEM ដល់​វិទ្យាល័យ​រដ្ឋ​នៅ​កម្ពុជា

​​គម្រោង​ពង្រឹងសមត្ថភាព​អង្គការ​សង្គម​ស៊ី​វិល​កម្ពុជា​ (CCSS)​ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID)​ តាម​រយៈ​ វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​-​ប​ស្ចឹ​ម​ (EWMI)​ត្រូវ​បាន​អនុវត្ត​ដោយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ ដោយ​សហការ​ជាមួយ​នាយកដ្ឋាន ...

សម្បទាន

(English) A land concession is a grant of rights over an area of land for a specific purpose. In Cambodia land concessions can be granted for various purposes, including agribusiness, redistribution of land to the landless and land-poor, infrastructure development, mining and fishing. They have ...

សត្វ

​សត្វ​នៅ​កម្ពុជា​គឺជា​ទ្រព្យសម្បត្តិ​រដ្ឋ​ក្រោម​មាត្រា​ ៤៨​ នៃ​ច្បាប់​ព្រៃឈើ​ឆ្នាំ​ ២០០២​។​ ច្បាប់​នេះ​បាន​ដាក់​រដ្ឋបាល​ព្រៃឈើ​ឱ្យ​ទទួល​បន្ទុក​កម្មវិធី​ស្រាវជ្រាវ​ និង​កិច្ចការ​អភិរក្ស​។​ រដ្ឋបាល​ព្រៃឈើ​អនុវត្ដ​ការងារ​នេះ​តាម​រយៈ​នាយកដ្ឋាន​សត្វព្រៃ​ និង​ជីវៈចម្រុះ​។​ កម្មវិធី​អភិរក្ស ...

គ្រោះរាំងស្ងួត

ចំការដំណាំដំឡូងមីនៅខេត្តសៀមរាប, ប្រទេសកម្ពុជា. រូបថត ដោយ CIAT, ថតនៅថ្ងៃទី ០៩ ធ្នូ ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-NC-SA 2.0គ្រោះរាំងស្ងួតដែលកម្ពុជាធ្លាប់ជួបប្រទះកន្លងមក គឺជាគ្រោះនៃកង្វះទឹកដែលជាទូទៅបណ្តាលមកពី៖រដូវវស្សាមានភាពយឺតយ៉ាវ (ជាធម្មតាចាប់ផ្តើមពីខែឧសភា ឬមិថុនា ដល់ខែតុលា ហើយនាំមកនូវទឹកភ្លៀងប្រមាណ ៨០ភាគរយនៃបរិមាណទឹកភ្លៀងសរុបប្រចាំឆ្នាំ)រដូវវស្សាមានរយៈពេលខ្លី ឬមានភាពមិនប្រក្រតីភ្លៀងធ្លាក់តិចជាងកម្រឹតមធ្យមកូនរដូវប្រាំងមានរយៈពេល ៣ សប្តាហ៍ ឬច្រើនជាងនេះក្នុងអំឡុងនៃរដូវវស្សា។ កូនរដូវប្រាំងជាទូទៅកើតឡើងនៅក្នុងខែសីហា។គ្រោះរាំងស្ងួត ផ្តល់ផលប៉ះពាល់ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដល់ប្រជាជនកម្ពុជា ដោយសារប្រជាជនភាគច្រើនរស់នៅតាមទីជនបទ និងពឹងផ្អែកយ៉ាងខ្លាំងលើរបរកសិកម្ម។ សុវត្ថិភាពទឹក ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយសុវត្ថិភាពស្បៀងអាហារ។ ភាពងាយរងគ្រោះនៃសហគមជាច្រើននៅទីជនបទ ជាមួយនឹងភាពធន់កម្រិតទាប និងធនធាននៅមានកម្រិតផងនោះ វាសរបញ្ជាក់ថា គ្រោះរាំងស្ងួតអាចត្រូវការការចំណាយច្រើន។គ្រោះរាំងស្ងួតធ្ងន់ធ្ងរបានប៉ះទង្គិចដល់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ គ្រោះរាំងស្ងួត ជាញឹកញាប់ប្រែប្រួលពីខេត្តមួយទៅខេត្តមួយ ជាមួយគ្នានេះដែរ ខេត្តដែលរងការប៉ះពាល់ខ្លាំងជាងគេមាន ខេត្តកំពង់ស្ពឺ តាកែវ និងបាត់ដំបង។ នៅកម្រិតថ្នាក់ជាតិ ក្នុងសតវត្សនេះមានគ្រោះរាំងស្ងួតបានកើតឡើងច្រើនដូចជានៅក្នុងឆ្នាំ ...

ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម

កសិករប្រមូលផលពោតពីកសិដ្ឋានរបស់ពួកគេ នៅកម្ពុជា។ រូបភាព ថតដោយ ធនាគារពិភពលោក/ឆ សុគន្ធា, ១៧ កក្កដា ២០១៣។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ទំនិញ​ និង​ផលិតផល​កសិកម្ម​សំខាន់ៗ​ មាន​ស្រូវ​អង្ករ​ កៅ​ស៊ូ ពោត​ បន្លែ​ ផ្លែ​ឈើ​ និង​ដំឡូង​មី​។​ នៅ​ឆ្នាំ​ ២០១៥​ ជាង​៩០​ភាគរយ​នៃ​ការ​នាំ​ចេញ​កសិផលនៃ​ប្រ​ទេ​កម្ពុជា​ ត្រូវ​បាន​រំពឹង​ទុក​ថា​ ជា​ផលិតផល​មិន​ ទាន់​កែ​ច្នៃ។215​កំណើន​ផលិតកម្ម​កសិកម្ម ...

ទិវា​ទិន្នន័យ​បើក​ទូលាយ​អន្តរជាតិឆ្នាំ ២០២១៖ ទិន្នន័យ​នៅ​ក្នុង​បរិបទ​​កូ​វី​ដ​-១៩

នៅ​ថ្ងៃ​ទី​ ០៦​ ខែមីនា​ ឆ្នាំ​២០២១​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​សមាគម​ន៍​អាយ​ស៊ី​ធី​ បាន​ប្រារព្ធ​ទិវា​ទិន្នន័យ​បើក​ទូលាយ​អន្តរជាតិ​ ដោយ​បាន​រៀបចំ​សិក្ខា​សិលា​ដែល​មាន​រយៈពេល​កន្លះ​ថ្ងៃ​ ក្រោម​ប្រធានបទ​ “​ទិន្នន័យ​នៅ ...

អំពៅ

កំណើន​ផលិតកម្ម​ស្ករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បង្កើត​សក្តានុពល​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​ជីវ​ឥន្ធនៈ​ ពី​ដំណាំ​អំពៅ​។​ សក្តានុពល​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​ទេ​ ទោះបីជា​ការ​វិនិយោគ​បរទេស​អាច​បង្ក​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ក៏​ដោយ​។​ ដំណាំ​ស្ករ ...

រដ្ឋធម្មនុញ្ញ និងសិទ្ធិ

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសអោយប្រើជាផ្លូវការដោយ​ព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រូបភាពត្រូវបាន​រចនា​ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣​ គឺជា​ច្បាប់​កំពូល​របស់​ប្រទេស​។​ រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មានការ​គាំទ្រ​ពី​អង្គការសហប្រជាជាតិ​ និង​សហគមន៍​អន្តរជាតិ​ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ឆ្នាំ​១៩៩១​ ហើយ​ផ្អែក​លើ​គោលការណ៍​សម័យ​បច្ចុប្បន្ន​ដូច​ជា ...

ធនាគារអភិវឌ្ឍន៏អាស៊ី (ADB)

​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៦​ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ម៉ា​នី​ឡា​ ហើយ​បច្ចុប្បន្ន​នេះ​មាន​សមាជិក​ចំនួន​ ៦៨​ ស្ថិត​ក្រោម​ស្ថាប័ន​របស់​ខ្លួន​។​ ធនាគារអភិវឌ្ឍន៍អាស៊ី​មាន​គោលបំណង​ជួយ​សមាជិក​ និង​ដៃគូ​ដោយ​ផ្តល់​ឥណទានសម្បទាន ជំនួយ​បច្ចេកទេស​ ហិរញ្ញប្បទានឥតសំណង​ និង​ការ ...

សេវាកម្មធនាគារ និងហិរញ្ញវត្ថុ

​​បើយោង​តាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ ២០២០​ ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ ស្ថាប័ន​សំខាន់ៗ​ក្នុង​ប្រព័ន្ធ​ធនាគារ​មាន​៖ធនាគារពាណិជ្ជ​មាន​ចំនួន​ ៥១​ កន្លែង​​ធនាគារ​ឯកទេស​ចំនួន​ ១២​ កន្លែង​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​មាន​ចំនួន​ ៧៥​ កន្លែង​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល ...

ទន្លេ និងបឹង

រូបចាងឆ្លុះនៃបឹងទន្លេសាប។ រូបភាពដោយ Mariusz Kluzniak។ បង្ហោះថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១២។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0បើទោះបីជាគ្រោះរាំងស្ងួតកើតមាននៅក្នុងប្រទេសកម្ពុជាជារឿយៗ ប្រទេសកម្ពូជាមានប្រភពទឹកជាច្រើន ដែលភាគច្រើនហូរទៅកាន់ទន្លេមេគង្គនិងបឹងទន្លេនៃទន្លេសាប។ បឹងនិងទន្លេនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនិងអេកូឡូស៊ី។ប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៃបឹងនិងទន្លេទន្លេមេគង្គស្ថិតក្នុងចំណោមទន្លេដែលវែងជាងគេនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងពិភពលោក ហើយទន្លេនេះដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានិងបម្រើជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។456 ទន្លេនេះមានប្រភពនៃខ្ពង់រាបទីបេបក្នុងរយៈកម្ពស់ប្រមាន ៤,៥០០ម៉ែត្រ ដោយហូរកាត់ប្រទេសចំនួន៦ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងទៅកាន់សមុទ្រចិនខាងត្បូង។ ទន្លេនេះមានប្រវែង ៤,៨០០ គីឡូម៉ែត្រនិងមានផ្ទៃស្ទុកទឹកទំហំ ៧៩៥,០០០ ម៉ែត្រក្រឡា។ មានដៃទន្លេជាច្រើនដែលជំនួសដល់ការហូរកាត់របស់ទន្លេនេះ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គក្តោបក្តាប់៩៥ភាគរយនៃប្រភពទឹកសរុបរបស់ប្រទេសនេះ។ ទន្លេនេះបង្ហាញពី”ចំនុចរបត់” សម្រាប់វារីអគ្គិសនីចំនួន ៣៖ក្រុងស្ទឹងត្រែង (ប្រមាណ ៥០គីឡូម៉ែត្រពីប្រទេសឡាវ) ដែលមានទន្លេសេកុង ទន្លេសេសាននិង ស្ទឹងពួកហូរចូលទៅក្នុងទន្លេធំ។ខេត្តក្រចេះ ដែលសណ្ឋានដីផ្លាស់ប្តូរពីខ្ពង់រាបទៅកាន់ទំនាប ដែលជំរុញឱ្យមានការ ផ្លាស់ប្តូរនៃការស្តុកទឹកសម្រាប់ជលសាស្ត្រនិងអាងស្តុកទឹក។ក្រុងភ្នំពេញ ដែលជាកន្លែងចាប់ផ្តើមនៃប្រព័ន្ធអាងទន្លេមេគង្គ ពិសេសស្រាប់តំបន់មេគង្គក្រោម។ព្រែកតូចៗចំនួន៤ បានបែកចេញពីទន្លេមេគង្គ៖ ព្រែកព្រះ ...

ទឹកជំនន់

​នៅ​ខែតុលា​ ឆ្នាំ​២០២០​ ព្យុះ​ត្រូ​ពិ​ក​ដែល​មានឈ្មោះ​ថា​ LINFA​ និង​ NANGKA​ បាន​វាយប្រហារ​ប្រទេស​វៀតណាម​ កម្ពុជា​ ឡាវ​និង​ ថៃ​។​ ព្យុះ​នេះ​បណ្តាល​ឱ្យ​មាន​មនុស្ស​យ៉ាងតិច​ ៤៨​ នាក់​បាន​ស្លាប់​,​ មនុស្ស​ ១៥​ នាក់​ទៀត​បាន​បាត់​ខ្លួន​ និង​ប្រជាជន ...

ធនាគារជាតិនៃកម្ពុជា

ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៩៦​ តាម​រយៈ​ច្បាប់​ស្តី​ពី​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ធនាគារជាតិ​កម្ពុជា​។​517 ធនាគារជាតិ​នៃ​កម្ពុជា​គឺជា​ធនាគារកណ្តាល​របស់​ប្រទេស​ ដែល​មាន​បេសកកម្ម​ចម្បង​សម្រាប់​កំណត់​ និង​ដឹកនាំ​គោលនយោបាយ​រូបិយ​វត្ថុ​ដើម្បី​រក្សា ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

xFBJD
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!