ប្រព័ន្ធរដ្ឋាភិបាល
ទាហាន អ៊ុន តាក់ មកពីប្រទេសឥណ្ឌា កំពុងដើរល្បាតនៅតាមដងផ្លូវ ក្នុងខេត្តព្រៃវែង ប្រទេសកម្ពុជា នាថ្ងៃទី២នៃការបោះឆ្នោតជាតិ។ រូបភាព ថតដោយ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុន តាក់) កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ១៩៩៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ប្រទេសកម្ពុជា បានទទួលមរតកនៃប្រព័ន្ធច្បាប់ និងនយោបាយ និងរដ្ឋបាលសាធារណៈ ពីប្រទេសបារាំង។ព្រះរាជាណាចក្រមួយនេះ ស្ថិតនៅក្រោយអាណាព្យាបាលបារាំងនៅឆ្នាំ១៨៦៣ និងត្រូវដាក់ឲ្យស្ថិតនៅក្រោមអាណានិគមនិយមបារាំង នៅឆ្នាំ១៨៨៤។ នៅទី ៩ ខែវិច្ឆិកា ...
ប្រមុខរដ្ឋ
(English) The Kingdom of Cambodia is a constitutional monarchy. The king is the head of state for his lifetime but does not govern. ...
ក្រសួងពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងពាណិជ្ជកម្ម ត្រូវបានជ្រើសរើសដោយនាយករដ្ឋមន្ត្រី និង តែងតាំងដោយព្រះមហាក្សត្រ។ បន្ទាប់ពីបានទទួលសេចក្តីទុកចិត្តពីរដ្ឋសភា រដ្ឋមន្ត្រីត្រូវបានតែងតាំងជាមួយនឹងគណៈរដ្ឋមន្ត្រីទាំងមូល ដោយព្រះរាជក្រឹត្យ។ ...
ធនាគារជាតិនៃកម្ពុជា
ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ តាមរយៈច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិកម្ពុជា។45 ធនាគារជាតិនៃកម្ពុជាគឺជាធនាគារកណ្តាលរបស់ប្រទេស ដែលមានបេសកកម្មចម្បងសម្រាប់កំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុដើម្បីរក្សា ...
ក្រសួងកិច្ចការនារី
ក្រសួងកិច្ចការនារី។ រូបថតពី គេហទំព័រហ្វេសប៊ុករបស់ក្រសួង ថតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦។ការបង្កើតទ្បើងយោងតាម ព្រះរាជក្រឹត្យលេខ នស/រកម/០១៩៩/២២ ក្រសួងកិច្ចការនារីត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦។ ក៏ប៉ុន្តែ ក្រសួងកិច្ចការនារីបានក្លាយជាក្រសួងកិច្ចការនារី និងអតីតយុទ្ធជន ...
ប្រភេទនៃតំបន់ការពាររបស់រដ្ឋ
ព្រៃលិចទឹកនៅកម្ពុជា។ រូបភាព ថតដោយ Andrea Kirkby, ១១ ឧសភា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ព្រះរាជក្រឹត្យឆ្នាំ១៩៩៣ បានបង្កើតតំបន់ការពារចំនួន២៣កន្លែង គ្របដណ្តប់លើផ្ទៃដី ៣,២៧៣,៣០០ ហិកតា ស្មើនឹង១៨ ភាគរយ នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា ហើយតំបន់ទាំងនោះ ស្ថិតនៅក្រោមការគ្រប់គ្រងក្រសួងបរិស្ថាន។137 ប្រព័ន្ធតំបន់ការពារ ត្រូវបានបែងចែកជាតំបន់បួនប្រភេទខុសគ្នា៖138ឧទ្យានជាតិ៖ តំបន់អភិរក្សសម្រាប់ធម្មជាតិនិងទេសភាព ត្រូវបានការពារក្នុងគោលបំណង វិទ្យាសាស្រ្ត អប់រំ និងការកម្សាន្ត។ដែនជម្រកសត្វព្រៃ៖ តំបន់អភិរក្សនៅក្នុងស្ថានភាពធម្មជាតិ ដើម្បីការពារសត្វព្រៃ រុក្ខជាតិ និងតុល្យភាពអេកូឡូស៊ី។ការពារទេសភាព៖ តំបន់ដែលត្រូវបានរក្សា ជាចំណុចទេសភាពសម្រាប់ការកម្សាន្ត និងទេសចរណ៍។តំបន់ប្រើប្រាស់ច្រើនយ៉ាង៖ តំបន់ដែលចាំបាច់សម្រាប់ស្ថេរភាពនៃធនធានទឹក ព្រៃឈើ សត្វព្រៃ និងនេសាទ ហើយតំបន់នេះក៏ត្រូវបានការពារសម្រាប់ការកំសាន្ត និងសម្រាប់ការអភិរក្សធម្មជាតិ ជាមួយនឹងទិដ្ឋភាពនៃការធានាការអភិវឌ្ឍសេដ្ឋកិច្ច។ប្រព័ន្ធតំបន់ការពារកម្ពុជា ប្រើប្រាស់ការចាត់ថ្នាក់តំបន់ការពារ របស់អង្គការសហភាពអន្តរជាតិ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រូបថតពី គេហទំព័រហ្វេសប៊ុក របស់ក្រសួង ថតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ការបង្កើតទ្បើងយោងតាមព្រះរាជក្រឹត្យលេខ នស/រកម/០១៩៦/១០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) ត្រូវ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា នៅប្រទេសកម្ពុជា។ រូបភាព ដោយ ស្តេហ្វេន ម៉ាកក្រាត កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។194 ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានកំណត់ដោយអនុក្រឹត្យ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។195 រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ...
ទិដ្ឋភាពទូទៅនៃគោលនយោបាយ និងក្របខណ្ឌច្បាប់
(English) Environmental protection and conservation are given high priority in the Royal Government of Cambodia’s guiding strategy, the Rectangular Strategy Phase III (2014–2018). ...
ក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន និងលោកស្រី ជូលី ឈុង នៅក្នុងពិធីសម្ពោធសាលារៀងនរ៉ាយអាខាដេមី នៅប្រទេសកម្ពុជា។ រូបភាព ថតដោយស្ថានទូតសហរដ្ឋអាមេរិចប្រចាំទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0 ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។205 ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។206 រដ្ឋមន្ត្រីទទួលបន្ទុកក្រសួង ...
មូលនិធិសម្រាប់ការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី
ទីស្នាក់ការកណ្តាលធនាគារពិភពលោក ឆ្នាំ២០១៣៖ កិច្ចប្រជំុនិទាឃរដូវធនាគារពិភពលោក/មូលនិធិរូបិយវត្ថុអន្ដរជាតិ។រូបភាព ថតដោយ ស៊ីម៉ុន ឌី ម៉ាកខត ធនាគារពិភពលោក កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ទិន្នន័យមូលនិធិអំពីជំនួយ និងការអភិវឌ្ឍលើបញ្ហាកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិ បង្ហាញពីរូបភាពមិនពេញ និងមិនស៊ីគ្នា។ បើទោះជាមានប្រភពជាច្រើនតាមដានពីមូលនិធិផ្តល់ជំនួយ ជារឿយៗ ប្រភពទាំងនោះ បង្ហាញព័ត៌មានមិនពេញលេញ ដោយសារ ...
ការបណ្តុះបណ្តាលវិជ្ជាជីវៈ
បើតាមនិយមន័យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅលើកម្មវិធីសិក្សាដែលអាចឱ្យមនុស្សទទួលបាននូវជំនាញដែលអាចផ្ទេរបាន និងអភិវឌ្ឍន៍ខ្ពស់។ កម្មវិធីនេះថែមទាំងផ្តល់ឱ្យមនុស្សនូវជំនាញបច្ចេកទេសចាំបាច់សម្រាប់អាជីពដែលពួកគេចង់បានផងដែរ ...
វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
និស្សិតកំពុងឈរនៅជុំវិញ ម៉ូដែលបោះពុម្ព 3D នៅក្នុងពិព័រណ៍សំណង់មួយក្នុងរាជធានីភ្នំពេញ។ រូបភាព ថតដោយ ARC Hub PNH, ធ្នូ ២០១៤។ រូបភាពត្រូវបានប្រើដោយមានការអនុញ្ញាតពី ARC Hub PNH។ប្រទេសកម្ពុជា សម្រេចបាននូវការរីកចំរើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដ៏គួរឲ្យចាប់អារម្មណ៍ នាប៉ុន្មានទស្សវត្សចុងក្រោយនេះ ប៉ុន្តែទាក់ទងនឹងការអភិវឌ្ឍទៅលើចំណេះដឹងជាមូលដ្ឋាន កម្ពុជាមិនសូវមានការវិវឌ្ឍន៍ខ្លាំងទេ បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាង ...
ស្ត្រីក្នុងការអភិវឌ្ឍ
លោកស្រីបណ្ឌិត តាន់ រស្មី ជាអ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យនៃនាយកដ្ឋានវិស្វកម្មគីមី និងបច្ចេកវិទ្យាចំណីអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ រូបថតពី USAID Asia កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។ ក្រោមអាជ្ញារបណ្ណ CC BY-NC-SA 2.0ក្របខ័ណ្ឌគោលនយោបាយជាតិដែលពាក់ព័ន្ធតាមទស្សនៈរបស់រដ្ឋាភិបាលទាំងមូល ...
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវជាតិមួយខ្សែនៅប្រទេសកម្ពុជា។ រូបភាព ថតដោយ ផេត ស្យូលៀន កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ហេដ្ឋារចនាសម្ព័ន្ធ បរិយាយអំពីទ្រព្យបង្កើតឡើង ដែលអនុញ្ញាតឱ្យប្រទេសមួយ ដំណើរការ ដូចជាផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ប្រព័ន្ធគមនាគមន៍ អគ្គិសនី និងបណ្តាញចែកចាយទឹកស្អាត។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ របស់ក្រសួងផែនការ គូសបញ្ជាក់ពីទ្រព្យ និងយុទ្ធសាស្ត្រហេដ្ឋា ...
ការអប់រំកម្រិតឧត្តមសិក្សា
ការអប់រំកម្រិតឧត្តមសិក្សាជាទូទៅសំដៅលើការអប់រំលើសពីកម្រិតមធ្យមសិក្សា។ គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាអាចបែងចែកជាបីប្រភេទគឺ៖ រាជបណ្ឌិត្យសភា សាកលវិទ្យាល័យ និងមហាវិទ្យាល័យ។ ការអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា រួមមានសញ្ញាបត្របរិញ្ញាបត្រ ...
ការរុករក និងទាញយកប្រេង និង ឧស្ម័នពីក្រោមបាតសមុទ្រ
(English) For the purposes of oil and gas exploration, six offshore Blocks (A–F) have been set out. Significant finds of oil have been made in Block A, but no oil has yet been extracted. ...
ទឹកក្រោមដី
ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើធនធានទឹកក្រោមដីរបស់ខ្លួន ដើម្បីទប់ទល់នឹងបញ្ហាខ្វះខាតទឹកក្នុងអំឡុងរដូវប្រាំង។ ប្រជាជនច្រើនជាងពាក់កណ្តាល អាស្រ័យលើទឹកក្រោមដី នៅពេលដែលទឹកលើដីមិនមានគ្រប់គ្រាន់។ នៅជម្រៅជាក់លាក់មួយ ដីត្រូវបានឆ្អែតដោយទឹក ហើយផ្ទៃខាងលើនៃតំបន់ឆ្អែតទឹកត្រូវបានហៅថា នីវ៉ូទឹកក្រោមដី។ ស្រទាប់ទឹកក្រោមដី គឺជាទឹកដែលស្ថិតក្រោមនីវ៉ូទឹកក្រោមដី។ ទឹកត្រូវបានផ្ទុកនៅរន្ធតូចៗ ចន្លោះថ្ម និងល្បាប់ហ្មត់ ហើយវាអាចហូរ អាស្រ័យនឹងទំហំនៃចន្លោះថ្ម។ ទឹកក្រោមដី សំដៅទៅលើទឹកទាំងឡាយណាដែលស្ថិតនៅក្រោមនីវ៉ូទឹកក្រោមដី ឬជាទឹកទាំងស្រុងនៃស្រទាប់ទឹកក្រោម។628សាលារៀនក្នុងភូមិនៅប្រទេសកម្ពុជា។ រូបថត ដោយ Bryon Lippincott, ថតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។បច្ចុប្បន្ននេះ នៅកម្ពុជា ព័ត៌មានអំពីទឹកក្រោមដីហាក់ដូចជាមិនមានច្រើននោះទេ។ គម្រោងស្រាវជ្រាវធំៗចំនួនពីរ ទើបត្រូវបានធ្វើឡើងក្នុងរយៈពេល ២០ឆ្នាំនេះ ទោះបីជាវាមិនធ្លាប់មានផែនការជាតិ ឬការស្រាវជ្រាវរួមគ្នាពីមុនមកក៏ដោយ។ ការប្រមូលទិន្នន័យចុងក្រោយបង្អស់ត្រូវបានដឹកនាំធ្វើឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងឆ្នាំ ២០០២ និងដោយសហគ្រិនអភិវឌ្ឍន៍អន្តរជាតិ នៅឆ្នាំ ២០០៨។629 លទ្ធផល ...
ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
ឆ័ត្រចម្រុះពណ៌ក្នុងផ្សារក្នុងស្រុកមួយកន្លែង នៅរាជធានីភ្នំពេញ។ រូបភាព ថតដោយ Roberto Trombetta, ៨ ឧសភា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ការអភិវឌ្ឍ និងការគ្រប់គ្រងតំបន់ទីក្រុងរបស់ប្រទេសកម្ពុជា បានព្យាយាមរក្សាល្បឿន ជាមួយនឹងអត្រាដ៏លឿននៃនគរូបនីយកម្ម។ ទាំងនេះរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធឯកទេសនៅតាមទីក្រុង ដូចជា សេវាជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ការគ្រប់គ្រងកាកសំណល់ ការគ្រប់គ្រងចរាចរណ៍ និងយានយន្ត ការអនុវត្តច្បាប់ ទឹកនិងប្រព័ន្ធលូ និងការធ្វើផែនការទីក្រុង ជាដើម។នៅឆ្នាំក្នុង២០១៣ ដង់ស៊ីតេប្រជាជនមានចំនួន ៨២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ហើយប្រជាជននៅកម្ពុជាប្រមាណ ២១ ភាគរយ រស់នៅក្នុងតំបន់ទីក្រុង។ ចំនួននេះបានកើនឡើងយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណា អត្រាប្រជាជនក្នុងទីក្រុងប្រចាំឆ្នាំ បានកើន ៣.៧ ភាគរយ ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បើធៀបនឹងអត្រា ១.៣ ភាគរយ ប្រចាំឆ្នាំសម្រាប់តំបន់ជនបទ។670 ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ...