​សិក្ខាសាលា​វគ្គ​៣៖​ ការ​ប្រើប្រាស់​ជី​អាយ​អេស​ (GIS)​ នៅ​ក្នុង​វិស័យ​រៀបចំ​ដែនដី​ និង​អប់រំ​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ហៅ​កាត់​ថា​អូ​ឌី​ស៊ី​ មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​បើក​សិក្ខាសាលា​វគ្គ​៣៖​ ការ​ប្រើប្រាស់​ជី​អាយ​អេស​ (GIS)​ នៅ​ក្នុង​វិស័យ​រៀបចំ​ដែនដី​ និង​អប់រំ​។​ វគ្គ​សិក្សា​នេះ​ផ្តោត​ទៅ​លើ​ប្រធានបទ​នៃ​ការ​អនុវត្ត​ចំនួន​ ២​ចំនុច​។​ ទី​១​ គឺ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ជី​អាយ​អេស​ ដើម្បី​ការងារ​រៀបចំ​ផែនការ​ប្រើប្រាស់​ដី​ និង​រៀបចំ​ដែនដី​។​ ទី​២​ គឺ​ការ​ប្រើប្រាស់​ជី​អាយ​អេស​ដើម្បី​ការងារ​ក្នុង​វិស័យ​អប់រំ​។​ ​សិក្ខាសាលា​នឹង​ត្រូវ​បាន​បណ្តុះបណ្តាល​ដោយ​ក្រុមការងារ​ជី​អាយ​អេស​របស់​អង្គការ​អូ​ឌី​ស៊ី​ និង​អ្នកមាន​ជំនាញ​ក្នុង​វិស័យ​ជី​អាយ​អេស​ក្នុង​រយៈពេល​ជាង​ ១០​ឆ្នាំ​។​

អំពី​សិក្ខាសាលា​

  • ​ទីតាំង​៖​ ការិយាល័យ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ភ្នំពេញ​ តំណ​ភ្ជាប់​៖​ https://goo.gl/maps/ovUFZgbFaXz
  • ​កាលបរិច្ឆេទ​៖​ ចាប់ពី​ថ្ងៃ​ទី​ ១៦​ ដល់​ ថ្ងៃ​ទី​ ១៨​ ខែកក្កដា​ ឆ្នាំ​២០១៨
  • ​ការ​ចូលរួម​វិភាគទាន​៖​ ១៥​ ដុល្លា​រក្នុង​ម្នាក់​
  • ​អត្ថប្រយោជន៍​៖​ សម្ភារៈ​សិក្សា​ កម្មវិធី​ ​ អ៊ិ​ន​ធើ​ណេ​ត​ ​ សៀវភៅ​កំណត់​ត្រា​ វិញ្ញាបនបត្រ​ អាហារ​សម្រន់​ និង​អាហារ​ថ្ងៃត្រង់​
  • ​មេរៀន​សិក្សា​៖​ ភាសា​ខ្មែរ​ និង​អង់គ្លេស​
  • ​តម្រូវការ​៖​ អ្នកចូលរួម​ត្រូវ​មាន​ កុំ​ព្យូ​រ​យួរដៃ​ ចំណេះដឹង​ក្នុង​ការ​ប្រើប្រាស់​កុំ​ព្យូ​រ​ទ័​រ​ និង​ភាសា​អង់គ្លេស​កំរិត​មូលដ្ឋាន​ (​អាច​យល់​ពី​ពាក្យ​អង់គ្លេស​ទូទៅ​បាន​)
  • ​សម្រាប់​ការ​ចុះ​ឈ្មោះ​ ៖​ https://goo.gl/forms/3N0MVLQw70ab45bp2
  • ​ថ្ងៃ​ផុតកំណត់​ចុះ​ឈ្មោះ​៖​ ០៨​ កក្កដា​ ២០១៨
  • ​ថ្ងៃ​ប្រកាស​ឈ្មោះ​បេក្ខជន​៖​ ០៩​ កក្កដា​ ២០១៨
  • ​សូម​ទំនាក់ទំនង​៖​ លោក​ ផា​ន់​ សុវណ្ណ​គង្គា​ សារ​អេ​ឡិ​ក​ត្រូ​និក​៖ ​ kongkea@opendevcam.net ​ លេខ​ទូរស័ព្ទ​៖​ ០១០​ ៧៥៥​ ២៩៥

សម្រាប់​ព័ត៌មាន​លំអិត​អំពី​សិក្ខាសាលា​ ​សូម​ទាញ​យក​ឯកសារ​ជា​ទម្រង់​ PDF​។​

អង្គ​ការ​ទិន្ន​ន័យ​​អំពី​​ការអភិវឌ្ឍ

ទាញយក៖ pdf