​សេចក្តីជូនដំណឹង​ស្ដី​ពី​ ការ​ចូលរួម​ពី​ចម្ងាយ​ពិព័រណ៍​នាំ​ចូល​អន្តរ​ជាតិចិន​ លើក​ទី​បួន​

​នៅ​ថ្ងៃ​ទី​ ២៨​ ខែមេសា​ ឆ្នាំ​២០២១​ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ ការ​ចូលរួម​ពី​ចម្ងាយ​ពិព័រណ៍​នាំ​ចូល​អន្តរ​ជាតិចិន​ លើក​ទី​បួន​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ៥-១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ នៅ​ទីក្រុង​សៀង​ហៃ​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​កម្ពុជា​និង​ផ្សព្វផ្សាយ​អំពី​ឱកាស​វិនិយោគ​ និង​អូស​ទាញ​វិនិយោគិន​បរទេស​ឲ្យ​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។​ 

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf