សេចក្ដី​ជូន​ដំ​ណឺង​៖​ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាប់ផ្តើម​ការ​ជីក​ប្រឡាយ​តាម​ព្រំ​ផ្ទៃដី​ព្រៃឈើ​ ក្នុង​ឧទ្យាន​អង្គរ​

នៅ​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៩​ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ថា​ នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ ទេសភាព​វប្បធម៌​ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ នឹង​ចាប់ផ្តើម​ការ​ជីក​ប្រឡាយ​នៅ​តាម​ព្រំ​ដី​ព្រៃឈើ​ ក៏​ដូច​ជា​ដាំ​ដើមឈើ​បន្ថែម​ទៀត​ នៅ​ក្នុង​ឧទ្យាន​អង្គរ​ ខេត្តសៀមរាប​។​ ការណ៍​នេះ​គឺ​ដើម្បី​ការពារ​ និង​អភិរក្ស​ព្រៃឈើ​ ក្នុង​ឧទ្យាន​អង្គរ​។​ ការ​ជីក​ប្រឡាយ​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ដែល​មាន​ប្រវែង​សរុប​ ២៧.៧៧៧​ ម៉ែត្រ​។​

អាជ្ញាធរ​ជាតិ​អប្សរា

ទាញយក៖ pdf