សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ទាក់ទង​នឹង​ការ​ចាប់ខ្លួន​ជនបរទេស​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ប្រទេស​សឹ​ង្ហ​បុរី​ ពាក់ព័ន្ធ​នឹង​ការ​សម្អាត​ប្រាក់​

​នៅ​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២៣​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​ទាក់ទង​នឹង​ការ​ចាប់ខ្លួន​ជនបរទេស​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ប្រទេស​សឹ​ង្ហ​បុរី​ ពាក់ព័ន្ធ​នឹង​ការ​សម្អាត​ប្រាក់​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​គី​ធ្វើ​យោង​តាម​ច្បាប់​ស្តី​ពី​សញ្ជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ពិនិត្យ​ និង​ វាយតម្លៃ​យ៉ាង​ត្រឹមត្រូវ​ស្រប​តាម​នីតិវិធី​ និង​គោលការណ៍​ច្បាប់​ជា​ធរមាន​ និង​ប្រវត្តិ​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​។​ ជនបរទេស​ដែល​ទទួល​បាន​សញ្ញា​តិ​ខ្មែរ​រួច​ហើយ​ ហើយ​បាន​ប្រព្រឹត្ត​បទល្មើស​ ទោះជា​ស្ថិត​នៅ​ក្នុង​ប្រទេស​ក្ដី​ ឬ​នៅ​ក្រៅប្រទេស​ក្តី​ បុគ្គល​នោះ​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ ចំពោះ​មុខ​ច្បាប់​ដែល​បាន​កំណត់​របស់​ ប្រទេស​នីមួយៗ​។​

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ទាញយក៖ pdf