សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការពង្រឹងគុណភាពសេវាទូរស័ព្ទចល័ត។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងជំរុញឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) សហការជាមួយប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ពនឿ្លនការអនុវត្តលេខកូដរួមមួយដែលបានបង្កើតរួចហើយ ដើម្បីឱ្យអ្នកប្រើប្រាស់អាចពិនិត្យ និងផ្តាច់រាល់សេវាកម្មបន្ថែម ដែលបានភ្ជាប់ដោយចៀសវាងការ កាត់លុយជាស្វ័យប្រវត្តិតទៅទៀត ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់អតិថិជន។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍