ថវិកា​ក្នុង​ការ​ផលិត​សាច់​រឿង​សម្រាប់​អ្នក​សារព័ត៌មាន​ក្រោម​ប្រធានបទ​គណនេយ្យ​ភាព​សង្គម​

​នៅ​ថ្ងៃ​ទី​ ០២​ ខែសីហា​ ឆ្នាំ​ ២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ថវិកា​ក្នុង​ការ​ផលិត​សាច់​រឿង​សម្រាប់​អ្នក​សារព័ត៌មាន​ក្រោម​ប្រធានបទ​គណនេយ្យ​ភាព​សង្គម​។​ កម្មវិធី​នេះ​ ស្ថិត​នៅ​ក្រោម​ការ​សហការ​ជាមួយ​អង្គការ​ Internews​ តាម​រយៈ​គម្រោងការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ (ISAC)​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ថវិកា​សម្រាប់​ផលិត​សាច់​រឿង​ចំនួន​បួន​នឹង​ផ្តល់​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ការ​ផលិត​អត្ថបទ​រឿង​ដោយ​ផ្អែក​លើ​ទិន្នន័យ​ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​គណនេយ្យ​ភាព​សង្គម​នៅ​ប្រទេស​កម្ពុជា​ ដែល​ជា​ការ​បំពេញបន្ថែម​លើ​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​ដែល​បាន​ធ្វើ​ឡើង​នា​ពេល​ថ្មីៗ​នេះ​សម្រាប់​អ្នក​សារព័ត៌មាន​។​ បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​អាច​ស្វែងរក​ព័ត៌មាន​បន្ថែម​នៅ​ក្នុង​ឯកសារ​ភ្ជាប់​មក​ជាមួយ​។​

អង្គការទិន្នន័យអំពីការអភិវឌ្ឍ

ទាញយក៖ pdf