សេចក្តីជូនដំណឹង ស្តីពី ការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត
នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងមួយ ស្តីពី ការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត។
បើយោងទៅតាមសេចក្តីជូនដំណឹង ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និងឧបករណ៍ពង្រីកសេវាបានបង្កការឆ្លងរំខាន និងធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កំរិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍