សេចក្តីជូនដំណឹង ស្ដីពីការបន្តបិទដំណើរការជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ
នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីជូនដំណឹងស្ដីពីការបន្តបិទដំណើរការជាបណ្តោះអាសន្ននូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដោយពិនិត្យឃើញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” នៅតែបន្តរីករាលដាល និងក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ការចម្លងរីករាលដាល។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ