សេចក្ដីជូនដំណឹងស្ដីពី កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ២០១៩-២០២០ សម្រាប់បន្តអនុវត្តនៅឆ្នាំ២០២១-២០២២
នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងស្ដីពីកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ២០១៩-២០២០ សម្រាប់បន្តអនុវត្តនៅឆ្នាំ២០២១-២០២២។ តាមរយៈកិច្ចសម្របសម្រួលពាណិជ្ជកម្មនេះ កម្ពុជាទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ ចំពោះមុខទំនិញចំនួន ៣១ មុខ ដែលមានដើមកំណើតនៅព្រះរាជាណាចក្រកម្ពុជា នាំចេញទៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្រសួងពាណិជ្ជកម្ម