សេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់បុរសជនជាតិចិនអាយុ ៤២ ឆ្នាំ ដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីករណីស្លាប់បុរសជនជាតិចិនអាយុ ៤២ ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ គួរបញ្ជាក់ផងដែរថា ករណីបុរសដែលបានស្លាប់នេះ គឺជាករណីទី ២១ និងមានអាសយដ្ឋាននៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។