សេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់បុរសជនជាតិបារាំងអាយុ ៨៦ ឆ្នាំ ដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីករណីស្លាប់បុរសជនជាតិបារាំងអាយុ ៨៦ ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យជោរីយ៍ រាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា ករណីបុរសដែលបានស្លាប់នេះ គឺជាករណីទី ៣៤ និងមានអាសយដ្ឋាននៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល