សេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ជនជាតិខ្មែរចំនួន ០៤នាក់ ដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ជនជាតិខ្មែរចំនួន ០៤នាក់ដោយសារជំងឺកូវីដ-១៩ គឺបុរសអាយុ ៦៥ឆ្នាំ អាយុ ៧២ឆ្នាំ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្ត្រីអាយុ ៤៨ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងស្ត្រីអាយុ ៤០ឆ្នាំ នៅមណ្ឌលសុខភាពចាក់អង្រែ។ គួរបញ្ជាក់ផងដែរថា ករណីជនជាតិខ្មែរដែលបានស្លាប់ទាំងនេះ គឺជាករណី ទី៤៦ ៤៧ ៤៨ និង៤៩។
ក្រសួងសុខាភិបាល