​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ករណី​ស្លាប់​បុរស​ជនជាតិ​ខ្មែរ​ចំនួន​ពីរ​នាក់​ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩

​នៅ​ថ្ងៃ​ទី​ ១៦​ ខែមេសា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ករណី​ស្លាប់​បុរស​ជនជាតិ​ខ្មែរ​ចំនួន​ពីរ​នាក់​អាយុ​ ៦៥​ឆ្នាំ​ និង​អាយុ​ ៧៧​ឆ្នាំ​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ករណី​បុរស​ជនជាតិ​ខ្មែរ​ដែល​បាន​ស្លាប់​ទាំងនេះ​ គឺជា​ករណី​ទី​ ៣៧​ និង ​៣៨​។​

ក្រសួងសុខាភិបាល​

ទាញយក៖ pdf