សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ករណី​ស្លាប់​បុរស​ជនជាតិ​ខ្មែរ​ចំនួន​ ០២​នាក់​ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩

នៅ​ថ្ងៃ​ទី​ ២៣​ ខែមេសា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ករណី​ស្លាប់​បុរស​ជនជាតិ​ខ្មែរ​ចំនួន​ ០២​ នាក់​គឺ​អាយុ​ ៤០​ឆ្នាំ​ និង​អាយុ​ ៥៦​ឆ្នាំ​ បាន​ស្លាប់​នៅ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តស្វាយរៀង​ ។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ករណី​បុរស​ជនជាតិ​ខ្មែរ​ដែល​បាន​ស្លាប់​ទាំងនេះ​ គឺជា​ករណី​ ទី៦០​ និង​៦១​។​

ក្រសួងសុខាភិបាល​

ទាញយក៖ pdf