សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ និង​មោឃភាព​នៃ​ប័​ណ្ឌ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ ឬ​ ប័​ណ្ឌ​សម្គាល់​សិទ្ធ​កាន់កាប់​អចលនវត្ថុ​

កាលពី​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២៣​ រដ្ឋបាល​ខេត្តតាកែវ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ និង​មោឃភាព​នៃ​ប័​ណ្ឌ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ ឬ​ ប័​ណ្ឌ​សម្គាល់​សិទ្ធ​កាន់កាប់​អចលនវត្ថុ​។​

​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តតាកែវ​នឹង​ធ្វើការ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ (​ប័​ណ្ឌ​កម្មសិទ្ធិ​)​ ជូន​ដល់​ម្ចាស់​ក្បាលដី​ដែល​នៅ​ក្នុងភូមិ​សេដ្ឋី​ និង​ភូមិ​ពន្ទ​ង​ ឃុំ​បាន​កាម​ ស្រុក​ព្រៃកប្បាស​ ខេត្តតាកែវ​ ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ ៩​រោច​ ខែ​ទុតិយាសាឍ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០២៣​ ដល់​ថ្ងៃ​សុក្រ​ ១០​ រោច​ ខែ​ទុតិយាសាឍ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០២៣​ ទីតាំង​ចែក​ប័​ណ្ឌ​ស្ថិត​នៅ​ស្នាក់​ការ​ភូមិ​នីមួយៗ​។​

រដ្ឋបាលខេត្តតាកែវ

ទាញយក៖ pdf