សេចក្តី​ប្រកាស​ព័ត៌មាន​ គ​.​ជ​.​ប​ ជួប​ប្រជុំ​ជាមួយ​គណបក្ស​នយោបាយ​ ដើម្បី​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ គោលនយោបាយ​របស់​គណបក្ស​នយោបាយ​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៧​ ឆ្នាំ​២០២៣

​នៅ​ថ្ងៃ​ទី​ ០៣​ ខែមិថុនា​ ឆ្នាំ​ ២០២៣​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ការ​ជួប​ប្រជុំ​ជាមួយ​គណបក្ស​នយោបាយ​ ដើម្បី​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ គោលនយោបាយ​របស់​គណបក្ស​នយោបាយ​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៧​ ឆ្នាំ​២០២៣​ នៅ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្តី​ប្រកាស​ កម្មវិធី​ផ្សព្វផ្សាយ​គោលនយោបាយ​គណបក្ស​នយោបាយ​ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១​ ខែកក្កដា​ ដល់​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២៣​ ដែល​ជា​រយៈពេល​ដូច​គ្នា​ទៅ​នឹង​ការ​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជាតិ​ សម្រាប់​ការ​បោះ​ឆ្នោតជាតិ​ ឆ្នាំ​២០២៣​។​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf