សេចក្ដីជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការគេហទំព័រច្រកចេញចូលតែមួយសម្រាប់ការបំពេញបែបបទស្នើសុំដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការគេហទំព័រច្រកចេញចូលតែមួយសម្រាប់ការបំពេញបែបបទស្នើសុំដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល។
ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ការបំពេញបែបបទស្នើសុំដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលត្រូវអនុវត្តតាមប្រព័ន្ធឌីជីថល គឺតាមគេហទំព័រច្រកចេញចូលតែមួយ ដែលមានអាស័យដ្ឋាន https://rts.eac.gov.kh/។
អាជ្ញាធរអគ្គិសនីកម្ពុជា