សេចក្តីជូនដំណឹងស្តីពីការពន្យារពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃ២១ ធ្នូ ២០២០ ទៅពាក់កណ្តាលខែមករា ឆ្នាំ២០២១វិញ
នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងស្តីពីការពន្យាពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ២០២០ ដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២១វិញ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារតែស្ថានភាពមិនទាន់ច្បាស់លាស់នៃផលប៉ះពាល់នៃព្រឹត្តិការណ៍សហគមន៍ ២៨ ខែវិច្ឆិកា។
ក្រសួងអប់រំ យុវជន និងកីឡា