សេចក្តីជូនដំណឹង​៖​ ការ​ដាក់​អនុវត្ត​នូវ​វិធានការ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​មួយ​ចំនួន​ទៅ​កាន់​ទីផ្សារ​អាម៉េរិក​

​នៅ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២៥​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​អនុវត្ត​នូវ​វិធានការ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​មួយ​ចំនួន​ទៅ​កាន់​ទីផ្សារ​អាម៉េរិក​។​

​ក្រសួងពាណិជ្ជកម្ម​ មាន​កិត្តិយស​សូម​ជម្រាប​ជូន​ ផលិតករ​ និង​អ្នក​នាំ​ចេញ​ទាំងអស់​ ដែល​បាន​និង​កំពុង​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​អាម៉េរិក​ មេត្តា​ជ្រាប​ថា​ ប្រកាស​អន្តរក្រសួង​ស្តី​ពី​វិធានការ​សម្រាប់​បង្ការ​និង​ទប់ស្កាត់​ការ​ក្លែងបន្លំ​ដើម​កំណើត​ទំនិញ​ សម្រាប់​ការ​នាំ​ចេញ​ទំនិញ​មួយ​ចំនួន​ទៅ​កាន់​ទីផ្សារ​អាម៉េរិក​ និង​ប្រកាស​ស្តី​ពី​នីតិវិធី​ក្នុង​ការ​ស្នើ​សុំ​ និង​ការ​ចេញ​លិខិតអនុញ្ញាត​បញ្ជាក់​ដើម​កំណើត​ទំនិញ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​មួយ​ចំនួន​ទៅ​កាន់​ទីផ្សារ​អាម៉េរិក​ នឹង​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២៥​ នេះ​តទៅ​។​

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf