សេចក្តី​ប្រកាស​ព័ត៌មាន​៖​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​សូម​អំពាវនាវ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ដែល​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​ច្បាប់​

​នៅ​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០២៣​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​អំពាវនាវ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ដែល​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​ច្បាប់​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្តី​ប្រកាស​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ អំពាវនាវ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ដែល​ផ្ទុយ​នឹង​ខ្លឹមសារ​នៃ​ច្បាប់​ និង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ទាំងអស់​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​។​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf