សេចក្តីប្រកាសព័ត៌មាន៖ គ.ជ.ប បានប្រជុំផ្សព្វផ្សាយអំពីគោលការណ៍នៃការរៀបចំកម្មវិធីសំណួរចម្លើយ ឬពិភាក្សា និងការជួលម៉ោងផ្សាយពីគោលនយោបាយរបស់គណបក្សនយោបាយជាមួយតំណាងស្ថានីយវិទ្យុ និងទូរទស្សន៍ និងសមាគម អង្គការមិនមែនរដ្ឋាភិបាល
នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានប្រជុំផ្សព្វផ្សាយអំពីគោលការណ៍នៃការរៀបចំកម្មវិធីសំណួរចម្លើយ ឬពិភាក្សា និងការជួលម៉ោងផ្សាយពីគោលនយោបាយរបស់គណបក្សនយោបាយជាមួយតំណាងស្ថានីយវិទ្យុ និងទូរទស្សន៍ និងសមាគម អង្គការមិនមែនរដ្ឋាភិបាល នៅលើគេហទំព័រផ្លូវការរបស់់ខ្លួន។
យោងទៅតាមសេចក្តីប្រកាសព័ត៌មាន គោលការណ៍ចំនួន២ផ្សេងគ្នាត្រូវបានចែកជូនអ្នកចូលរួមក្នុងកម្មវិធីប្រជុំ។ ក្នុងនោះ គោលការណ៍មួយសម្រាប់ស្ថានីយវិទ្យុ ទូរទស្សន៏ និងមួយទៀតសម្រាប់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ និងទីភ្នាក់ងារព័ត៌មានទាក់ទងនឹងកម្មវិធីសំនួរ និងចម្លើយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត