សេចក្ដីជូនដំណឹង៖ ការប្រើលេខកូដរួម *1200# *1201# *1202# *1203* PIN# និង 1204 សម្រាប់ប្រើប្រាស់គ្រប់ប្រព័ន្ធទូរសព្ទចល័ត
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការប្រើលេខកូដរួម *1200# *1201# *1202# *1203* PIN# និង 1204 សម្រាប់ប្រើប្រាស់គ្រប់ប្រព័ន្ធទូរសព្ទចល័ត។
ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជាបានតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួមដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
