​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​ប្រកាស​ការ​បញ្ចប់​នៃ​ការ​ចរចារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​កូរ៉េ​

​នៅ​ថ្ងៃ​ទី​ ០៣​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០២១​ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រកាស​ពី​ការ​បញ្ចប់​នៃ​ការ​ចរចារ​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​កូរ៉េ​។​ ក្នុង​ឱកាស​នេះ​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​ YOO​ Myung-hee​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ នៃ​សាធារណរដ្ឋ​កូរ៉េ​ បាន​ប្រកាស​រួម​គ្នា​ អំពី​ការ​បញ្ចប់​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​កូរ៉េ​ (CKFTA)​ តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​។​ កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​ក៏​មានការ​ចូលរួម​ផង​ដែរ​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​ និង​ភ្ញៀវ​កិត្តិយស​មក​ពី​ស្ថាប័ន​ សាធារណៈ​ និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​។​

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf