ការគណនាប្រាក់ពន្ធនិងអាករប៉ាន់ស្មានសម្រាប់រថយន្តគ្មានពន្ធនិងអាករនាំចូលមានស្រាប់ក្នុងប្រទេស
នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការគណនាប្រាក់ពន្ធនិងអាករប៉ាន់ស្មានសម្រាប់រថយន្តគ្មានពន្ធនិងអាករនាំចូលមានស្រាប់ក្នុងប្រទេស។
ចំពោះការគណនាប្រាក់ពន្ធនិងអាករប៉ាន់ស្មានសម្រាប់រថយន្តគ្មានពន្ធនិងអាករនាំចូលមានស្រាប់ក្នុងប្រទេស លោកអ្នកអាចចូលទៅកាន់គេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួចស្វែងរកជម្រើស “គណនាប្រាក់ពន្ធនិងអាករប៉ាន់ស្មាន សម្រាប់រថយន្តមានស្រាប់ក្នុងប្រទេស” នៅផ្នែក “សេវាកម្មអេឡិចត្រូនិក”។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា