ឱកាសចូលក្នុងវគ្គបណ្ដុះបណ្ដាលសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តសៀមរាប
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានកិត្តិយសសូមប្រកាសអំពីការបើកទទួលការចុះឈ្មោះចូលក្នុងវគ្គបណ្ដុះបណ្ដាល រយៈពេលមួយថ្ងៃពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នាក្រុងសៀមរាប ខេត្តសៀមរាប។ ការបណ្ដុះបណ្ដាលនេះ គឺជាសកម្មភាពអនុវត្តគម្រោង “ការពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូចនិងមធ្យម នៅប្រទេសកម្ពុជា តាមរយៈទិន្នន័យបើកទូលាយ និងអក្ខរកម្មឌីជីថល” ដែលទទួលបានជំនួយហិរញ្ញវត្ថុពីមជ្ឈមណ្ឌលសម្រាប់សហគ្រាសឯកជនអន្តរជាតិ (CIPE)។
វគ្គបណ្ដុះបណ្ដាលនេះផ្ដោតលើប្រធានបទដំណើរការចុះបញ្ជីអាជីវកម្ម ការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម គន្លឹះសុវត្ថិភាពអ៊ីនធឺណិត និងការបង្កើតមាតិកានិងប្រើប្រាស់មុខងារប៊ូស (Boosting) នៅលើបណ្ដាញសង្គម។ អ្នកចូលរួមក៏មានឱកាសពិភាក្សាជាមួយម្ចាស់អាជីវកម្មផ្សេងទៀតផងដែរ។
អ្នកចូលរួមគោលដៅ៖ សហគ្រាសធុនតូចនិងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរស់នៅនិងធ្វើអាជីវកម្មនៅក្នុងខេត្តសៀមរាប។ ស្ត្រី និង ជនមានពិការភាព ត្រូវបានលើកទឹកចិត្តឱ្យចូលរួម។
- ចុះឈ្មោះតាមរយៈ៖ https://forms.gle/irsX1xzwS3imGaTC7
- ផុតកំណត់ចុះឈ្មោះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤
*បញ្ជាក់៖ អង្គការអូឌីស៊ី នឹងទាក់ទងទៅបេក្ខភាពដែលត្រូវបានជ្រើសរើសតែប៉ុណ្ណោះ។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ