ការ​ដកហូត​ឧបករណ៍​នេសាទ​ល្មើសច្បាប់​គ្រប់​ប្រភេទ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​

​នៅ​ថ្ងៃ​ទី​ ២៥​ ខែមេសា​ ឆ្នាំ​២០២២​ រដ្ឋបាល​ខេត្តសៀមរាប​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ដកហូត​ឧបករណ៍​នេសាទ​ល្មើសច្បាប់​គ្រប់​ប្រភេទ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​។​

​ដើម្បី​ចូលរួម​ទប់ស្កាត់​បទល្មើស​ជលផល​នៅ​ក្នុង​ដែន​នេសាទ​បឹង​ទន្លេសាប​ និង​ក្នុង​គោលបំណង​គ្រប់គ្រង​ ប្រើប្រាស់​ធនធាន​ជលផល​ប្រកបដោយ​និរន្ត​ភាព​ ស្រប​តាម​ខ្លឹមសារ​នៃ​ច្បាប់​ស្តី​ពី​ជលផល​ រដ្ឋបាល​ខេត្តសៀមរាប​ សូម​ជម្រាប​ប្រជា​នេសាទ​ទាំងអស់​ត្រូវ​ប្រគល់​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ក្នុង​មូលដ្ឋាន​រៀងៗ​ខ្លួន​។​

រដ្ឋបាលខេត្តសៀមរាប

ទាញយក៖ pdf