សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ស្តី​ពី​ការ​ស្នើសុំ​ជាថ្មី​នូវ​ដំណោះស្រាយ​លើ​បញ្ហា​អាទិភាព​ចំនួន​ ១១​ ចំណុច​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ដោយ​ផ្អែកលើ​យេនឌ័រ​ក្នុង​ពិភព​ការងារ​និង​ការពារ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​កម្មករ​

ដើម្បី​ចូលរួម​យុទ្ធនាការ​ ១៦ថ្ងៃ​នៃ​ភាព​សកម្ម​និយម​ប្រឆាំង​អំពើ​ហិង្សា​ផ្អែកលើ​យេនឌ័រ​ នៅ​ថ្ងៃទី​ ០១​ ខែធ្នូ​ ឆ្នាំ២០១៩​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ បាន​ចេញផ្សាយ​នូវ​សេចក្តី​ថ្លែងការណ៍​រួម​របស់​សហជីព​ សមាគម​ និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ២១​ ស្ថាប័ន​ ដែល​កំពុង​បំពេញការងារ​ដើម្បី​ចូលរួម​លើកកម្ពស់​សិទ្ធិមនុស្ស​ សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​ និង​សមភាព​យេនឌ័រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ស្នើសុំ​ នូវ​ដំណោះស្រាយ​លើ​បញ្ហា​អាទិភាព​ចំនួន១១ចំណុច​ ដែល​បាន​ដាក់​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ញត្តិ​ស្នើសុំ​ក្នុង​ទិវាអន្តរជាតិ​នារី​ ថ្ងៃទី៨​ ខែមីនា​ ឆ្នាំ២០១៩​ និង​ទិវា​ពលកម្ម​អន្តរជាតិ​ ថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០១៩​ កន្លងមក​។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា

ទាញយក៖ pdf