សេចក្តីសម្រេច​ស្តី​ពី ការ​កែសម្រួល និងបំពេញបន្ថែមការកំណត់​ថ្លៃ​លក់​ទឹក​ស្អាត​​ដែល​ផលិត​ និង​ផ្គត់ផ្គង់​ដោយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ

នៅ​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៧​ ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បាន​ចេញ​សេចក្តីសម្រេច​ស្តី​ពី​ ការ​កែសម្រួល​ និង​បំពេញបន្ថែម​ការ​កំណត់​ថ្លៃ​លក់​ទឹក​ស្អាត​ដែល​ផលិត​ និង​ផ្គត់ផ្គង់​ដោយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ សម្រាប់​លក់​ជូន​ដល់​ម្ចាស់ផ្ទះ​ ឬ​ម្ចាស់​អគារ​ដែល​មាន​បន្ទប់​ជួល​ឱ្យ​កម្មករ​ កម្មការិនី​ និង​សិស្ស​ និស្សិត​ ស្នាក់​នៅ​ដោយ​គិត​ក្នុង​តម្លៃ​ ៧០០​ រៀល​ (​ប្រាំពីរ​យ​រៀល​)​ ក្នុង​មួយ​ម៉ែត្រគូប​។​ ម្ចាស់ផ្ទះ​ ឬ​ម្ចាស់​អគារ​ដូច​មាន​ចែង​ក្នុង​ប្រការ​១​ខាងលើ​ ត្រូវ​លក់​ទឹក​ស្អាត​ជូន​ដល់​កម្មករ​ កម្មការិនី​ និង​សិស្ស​ និស្សិត​ ស្នាក់​នៅ​ដោយ​គិត​ក្នុង​តម្លៃ​ ៨០០​ រៀល​ (​ប្រាំបី​រយ​រៀល​)​ ក្នុង​មួយ​ម៉ែត្រគូប​។​

 

ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម

ទាញយក៖ pdf