អគ្គនាយកដ្ឋាន​ពន្ធដារ​៖​ សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ពន្យារពេល​បង់ពន្ធ​លើ​អចលនទ្រព្យ​ឆ្នាំ​២០២៥​ រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែធ្នូ​

​នៅ​ថ្ងៃ​ទី​៩​ ខែតុលា​ ឆ្នាំ​២០២៥​ អគ្គនាយកដ្ឋាន​ពន្ធដារ​ (​អ​.​ព​.​ដ​)​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ពន្យារពេល​សម្រាប់​ការ​បង់ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​២០២៥​ រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០២៥​។​ ការ​ពន្យារពេល​នេះ​ត្រូវ​បាន​អនុញ្ញាត​ ដោយសារ​ម្ចាស់​អចលនទ្រព្យ​ជា​ច្រើន​នៅ​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​អចលនទ្រព្យ​ ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ ឬ​បង់ពន្ធ​សម្រាប់​ឆ្នាំ​នេះ​នៅឡើយ​។​ អគ្គនាយកដ្ឋាន​ពន្ធដារ​សូម​ជំរុញ​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ ដែល​មិន​ទាន់​បាន​ចុះបញ្ជី​ ឬ​បង់ពន្ធ​ សូម​រួសរាន់​បំពេញ​កិច្ចការ​ទាំងនេះ​ត្រឹម​ដំណាច់​ពេល​កំណត់​ថ្មី​នេះ​ នៅ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​ដែល​អចលនទ្រព្យ​ស្ថិត​នៅ​ ឬ​នៅ​គ្រប់​សាខា​ធនាគារពាណិជ្ជ​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​

អគ្គនាយកដ្ឋាន​ពន្ធដារ

ទាញយក៖ pdf