អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃនឹងជួយសម្រួលដល់ប្រជាពលរដ្ឋដើម្បីកែតម្រូវទិន្នន័យអត្តសញ្ញាណរបស់ខ្លួន
នៅថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដោយយោងតាមសេចក្តីណែនាំថ្មី លេខ ០៣៥ ចុះថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧ ស្តីពីការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ខាន របស់ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីជូនដំណឹងមួយដល់សាធារណៈជន ដើម្បីជំរុញប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាខុសទិន្នន័យអត្តសញ្ញាណរបស់ខ្លួននៅក្នុងបញ្ជី ហើយមានបំណងកែតម្រូវទិន្នន័យទាំងនោះ ត្រូវដាក់ពាក្យស្នើសុំកែតម្រូវ ឬមោឃភាពទិន្នន័យអត្រានុកូលដ្ឋានរបស់ខ្លួន នៅរៀងរាល់ម៉ោងធ្វើការ នៅនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឬនៅសាលាក្រុង ស្រុក ខណ្ឌ នៃទីតាំងដែលបញ្ជីអត្រានុកូលដ្ឋានរបស់សាមីខ្លួនបាននឹងកំពុងរក្សាទុក។ រាល់ឯកសារតម្រូវនានាចាំបាច់ត្រូវភ្ជាប់ជាមួយ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម