សិក្ខាសាលាប្រព័ន្ធព័ត៌មានភូមិសាស្ត្រស្តីពី៖ មូលដ្ឋានគ្រឹះនៃ QGIS
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានសេចក្តីសោមនស្សរីករាយក្នុងការប្រារព្ធសិក្ខាសាលាចំនួន៣ អំពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ក្រោមប្រធានបទ មូលដ្ឋានគ្រឹះនៃ QGIS ដែលមានរយៈពេល ៣ ថ្ងៃនៃសិក្ខាសាលានិមួយៗ។ សិក្ខាសាលានេះមានគោលបំណងផ្តល់ជូន នូវចំណេះដឹងអំពីជីអាយអេស និងការប្រើប្រាស់កម្មវិធី ជីអាយអេសបើកទូលាយ (QGIS)។ សិក្ខាសាលានឹងត្រូវបានបណ្តុះបណ្តាលដោយអ្នកមានជំនាញក្នុងវិស័យជីអាយអេសក្នុងរយៈពេលជាង ១០ឆ្នាំ និងក្រុមការងារជីអាយអេសរបស់អង្គការអូឌីស៊ី។
អំពីសិក្ខាសាលា
- ទីតាំង៖ ការិយាល័យអង្គការទិន្នន័យអំពីការអភិវឌ្ឍ ភ្នំពេញ តំណភ្ជាប់៖ https://goo.gl/maps/ovUFZgbFaXz
- កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨
- ការចូលរួមវិភាគទាន៖ ១៥ ដុល្លាក្នុងម្នាក់
- អត្ថប្រយោជន៍៖ សម្ភារៈសិក្សា កម្មវិធី អ៊ិនធើណេត សៀវភៅកំណត់ត្រា វិញ្ញាបនបត្រ អាហារសម្រន់ និងអាហារថ្ងៃត្រង់
- មេរៀនសិក្សា៖ ភាសាខ្មែរ និងអង់គ្លេស
- តម្រូវការ៖ អ្នកចូលរួមត្រូវមាន កុំព្យូរយួរដៃ ចំណេះដឹងក្នុងការប្រើប្រាស់ កុំព្យូរទ័រ និងភាសាអង់គ្លេសកំរិតមូលដ្ឋាន (អាចយល់ពីពាក្យអង់គ្លេសទូទៅបាន)
- សម្រាប់ការចុះឈ្មោះ ៖ https://goo.gl/SV2owx
- ថ្ងៃផុតកំណត់ចុះឈ្មោះ៖ ០៨ មីនា ២០១៨
- ថ្ងៃប្រកាសឈ្មោះបេក្ខជន៖ ០៩ មីនា ២០១៨
- សូមទំនាក់ទំនង៖ លោក ផាន់ សុវណ្ណគង្គា សារអេឡិកត្រូនិក៖ kongkea@opendevcam.net លេខទូរស័ព្ទ៖ ០១០ ៧៥៥ ២៩៥
សម្រាប់ព័ត៌មានលំអិតអំពីសិក្ខាសាលា សូមទាញយកឯកសារជាទម្រង់ PDF។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ