ឯកឧត្ដម ឈៀង យ៉ាណារ៉ា បានទទួលជួបពិភាក្សាការងារជាមួយលោក Rho Hyunjun
នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពីឯកឧត្ដម ឈៀង យ៉ាណារ៉ា បានទទួលជួបពិភាក្សាការងារជាមួយលោក Rho Hyunjun។ នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Rho Hyunjun ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូពិសេសការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ KOICA និងការជ្រើសរើសបេក្ខភាពគម្រោងស្នើសុំហិរញ្ញប្បទានឥតសំណងពី KOICA សម្រាប់ឆ្នាំ ២០២៤។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា