សេចក្តីណែនាំស្តីពី ការទូទាត់ប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំចាប់ពីឆ្នាំ២០១៩ (សម្រាប់សហគ្រាស គ្រឹះស្ថានគ្រប់ប្រភេទ)
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំស្តីពី ការទូទាត់ប្រាក់បំណាច់អតីតភាពការងារថ្មីនីមួយៗចាប់ពីឆ្នាំ២០១៩ (សម្រាប់សហគ្រាស គ្រឹះស្ថានគ្រប់ប្រភេទ) ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារប្រកាសលេខ៤៤៣ ប.ក/ប្រ.ក.ខ.ល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីការការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ សេចក្តីណែនាំបានបង្ហាញពីរបៀបគិតអតីតភាពការងារ របៀបគណនាប្រាក់បំណាច់អតីតភាពការងារ របៀបបើកប្រាក់បំណាច់អតីតភាពការងារ ការបញ្ឈប់កម្មករនិយោជិតពីការងារ និងគោលការណ៍រួម។
សូមចុចតំណសម្រាប់ទាញយកឯកសារផ្លូវការ៖ https://opendevelopmentcambodia.net/km/dataset/?id=instruction-on-the-payment-of-post-2019-seniority-indemnity
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ